-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Tuesday, January 31, 2023

អគ្គនាយកដ្ឋានពន្ធនាគារ ប្រកាសស្វែងរកជនត្រូវចោទចំនួន ០៣នាក់ ដែលកំពុងជាប់ឃុំនៅពន្ធនាគារខេត្តក្រចេះ ក្នុងបន្ទប់ធ្វើចត្តាឡីស័ក បានលួចរត់គេចខ្លួនចេញពីពន្ធនាគារ

ចំនួនអ្នកទស្សនា: Views

 

សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ 

នៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ចន្លោះម៉ោង ១១:២២នាទីយប់ ដល់ម៉ោង ១១:៣៧នាទីយប់ មានជនត្រូវចោទចំនួន ០៣នាក់ ដែលកំពុងជាប់ឃុំនៅពន្ធនាគារខេត្តក្រចេះ ក្នុងបន្ទប់ធ្វើចត្តាឡីស័ក បានលួចរត់គេចខ្លួនចេញពីពន្ធនាគារ មានឈ្មោះដូចខាងក្រោម៖


ទី១/ ជនត្រូវចោទឈ្មោះ ញិហ៍ តុលា ហៅ អ៊ួច អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មានទីកន្លែងកំណើត នៅភូមិស្វាយ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ទីលំនៅមុនពេលចាប់ខ្លួន ភូមិស្វាយជ្រុំ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។


ទី២/ ជនត្រូវចោទឈ្មោះ ជឿន ស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីកន្លែងកំណើត នៅភូមិទី១ ឃុំព្រែកអាជី ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំទីលំនៅមុនពេលចាប់ខ្លួន ភូមិទី១ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។


ទី៣/ ជនត្រូវចោទឈ្មោះ ពេជ្រ ប្រិមប្រិយ៍ អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មានទីកន្លែងកំណើត នៅភូមិមានជ័យ ឃុំស្រែចា ស្រុកស្នួល ខេត្តក្រចេះ ទីលំនៅមុនពេលចាប់ខ្លួន ភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។


បើបងប្អូនប្រជាពលរដ្ឋ បានប្រទះឃើញជនជាប់ឃុំដែលមានភិនភាគដូចក្នុងរូបថតនេះ សូមសហការរាយការណ៍ មកអាជ្ញាធរមានសមត្ថកិច្ចដើម្បីធ្វើការចាប់ខ្លួនមកវិញ ហើយ

អគ្គនាយកដ្ឋានពន្ធនាគារនឹងជូនសគុណតាមការគួរ។


ទូរស័ព្ទទំនាក់ទំនង :


☎️នាយកដ្ឋានសន្តិសុខពន្ធនាគារ - 092 530 403

☎️នាយកដ្ឋានប្រតិបតិ្តពន្ធនាគារ - 017 283 636

☎️ពន្ធនាគារខេត្តក្រចេះ - 012 772 289

☎️ស្នងការនគរបាលខេត្តក្រចេះ - 097 888 3131


ប្រភព​ នាយឧត្តមសេនីយ៍​ ឆែម​ សាវុធ