-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Monday, January 30, 2023

ទីបំផុត ស្រីស្អាតលក់ផលិតផលតាមអនឡាញ ដាក់ពន្ធនាគារព្រៃ ស ជាបណ្តោះអាសន្នហើយ...

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ ៖  កាលពីល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ សម្រេចចេញដីកាឃុំខ្លួនស្រីស្អាតលក់ផលិតផលតាមអនឡាញដាក់ពន្ធនាគារព្រៃ«ម២»ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន.យោងតាមបញ្ញតិមាត្រា ២០៣ មាត្រា ២០៤ មាត្រា ២០៥ និង មាត្រា២០៦ នៃក្រមព្រហ្មទណ្ឌ ។ 

ស្រីស្អាតម្នាក់នេះ  ឃាត់ខ្លួន និងបញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ ពាក់ពន្ធករណី.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន.ពោលគឺចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់«សែកស្អុយ» ប្រមាណ ៥.០០០ដុល្លាអាមេរិក ។ 

ជនសង្ស័យឈ្មោះ សល់ ស្រីនៀត ភេទស្រី អាយុ២៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ១៤ ៦ ផ្លូវបេតុង ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 


ក្រោយពីសមត្តកិច្ចទទួលបានពាក្យបណ្តឹងពីម្ចាស់ បំណុលដែលមានគណនីអាខោនហ្វេសប៊ុកឈ្មោះ Toto Mini ទើបត្រូវសមត្តកិច្ចជំនាញកងរាជអាវុធហត្ថបានចេញលិខិតកោះហៅជនសង្ស័យឲ្យចូលខ្លួន ដើម្បីឆ្លើយបំភ្លឺលើការចោទប្រកាន់នោះ ហើយជនសង្ស័យក៏ចិត្តសឿងបឿងដែរ និងគោរពទៅតាមពាក្យសន្យាថា(នាងខ្ញុំ សល់ ស្រីនៀត បានខ្ចីប្រាក់ពីដើមបណ្តឹងចំនួន៥.០០០ដុល្លារក្នុងរយៈ ពេល១ សប្តាហ៍ អញ្ចឹងបើក្នុង១សបា្តហ៍នេះ នាងខ្ញុំអត់សងឬក៏មានការគេចវេសអីផ្សេងៗ បងប្រុសដើមបណ្តឹង អាចមានសិទ្ធិយកសម្លេងក្នុងវីដេអូនេះ ទៅផុសឬអាចប្តឹងផ្តល់នាងខ្ញុំតាមផ្លូវច្បាប់បាន) ។