-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Thursday, November 24, 2022

ខឹងគេជំពាក់លុយមិនសងៈ យកដុំថ្មគប់កញ្ចក់រថយន្តកូនបំណុល ត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការ.......

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជូនស្ត្រីម្នាក់ ទៅតុលាការ ករណីយកដុំថ្មគប់បំបែកកញ្ចក់ រថយន្តជនរងគ្រោះ ព្រោះខឹងជនរងគ្រោះ មិនព្រមសងលុយ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ហុង សុកដ្ឋា ភេទស្រីអាយុ២៥ឆ្នាំ ជាអ្នកលក់ដូរស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ បានគប់បំបែកកញ្ចក់រថយន្តរបស់កូនបំណុល។

ហេតុការណ៍នេះ បានកើតឡើងនៅ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ កាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា។

ជនរងគ្រោះជាកូនបំណុល ឈ្មោះ ដួង អក្ខរា អាយុ៤១ឆ្នាំ ជាអាជីវករស្នាក់នៅភូមិ សង្កាត់ខាងលើ។


មន្ត្រីដដែលបានបញ្ជាក់ថាៈ មុនកើតហេតុ ជនរងគ្រោះបានខ្ចីលុយជនសង្ស័យចំនួន១.៥០០ដុល្លារ។

ដោយសន្យាសងវិញទាំងដើមនិងការសរុប២.១០០ដុល្លារ។ 


តែកូនបំណុលមិនបានសងលុយទៅម្ចាស់វិញ តាមកំណត់ទេ ទើបបង្កឱ្យមានទំនាស់ប្រកែកប្រណាំងគ្នា រហូតម្ចាស់បំណុលយកដុំថ្ម គប់បំបែកកញ្ចក់រថយន្តកូនបំណុលតែម្តង។


ក្រោយកើតហេតុៈជនសង្ស័យជាម្ចាស់បំណុល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។


សម្ភារៈខូចខាតរថយន្តម៉ាក Toyota Land Cruiser បែកកញ្ចក់ខាងក្រោយ-ក្រពឹតទ្វារខាងឆ្វេងនិងរថយន្តម៉ាក Toyota Pruisបណ្តាលឱ្យក្រពឹតទ្វារមុខខាងស្តាំ៕