-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Sunday, October 2, 2022

ល្បីទៀតហើយ! កាស៊ីណូភ្នំដិន កំពុងតែកាក់កបខ្លាំង ដោយសារប្រជាពលរដ្ឋខ្មែរ ទាំង ទីជិត ទីឆ្ងាយ កំពុងតែសម្រុកចូលលេងល្បែងស៊ីសងមាន់ជល់ ឡើងគគ្រឹកគគ្រេង...

ចំនួនអ្នកទស្សនា: Views


តាកែវ : ថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២២ កាស៊ីណូភ្នំដិន ដែលមានយីហោ ថបដាយអឹមុិនភ្នំដិន កាស៊ីណូ (Top Diamond Casino) ស្ថិតនៅក្នុង ភូមិផ្សារ ឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ កំពុងតែទាក់ទាញប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ឲ្យចូលលេងដោយសេរី ដោយទំនុកចិត្ត និងសុវត្ថិភាព។

ប្រភពទទួលបានពីបងប្អូនប្រជាពលរដ្ឋ បានអោយដឹងថា មួយរយៈពេលនេះ គេឃើញមានបងប្អូនប្រជាពលរដ្ឋខ្មែរ នាំគ្នាមកលេង ល្បែងមាន់ជល់ នៅទីតាំងនេះច្រើន ដោយកន្លែងផ្ញើរថយន្ដនិងម៉ូតូ តាំងពីខាងក្នុងហៀរ មកដល់ខាងក្រៅ ស្ទើតែរកកន្លែងដាក់គ្មាន ភាគច្រើនគឺសុទ្ធតែប្រជាពលរដ្ឋខ្មែរទាំងអស់ ពីព្រោះទីតាំងខាងលើនេះ មានល្បែងស៊ីសងគ្រប់ប្រភេទមិនថា មាន់ជល់ អាប៉ោង យូគី ។ល។ 

ក្ដីបារម្ភខ្លាំងបំផុតរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាននេះ គឺខ្លាចមានអំពើ លួច ឆក់ ប្លន់ ហិង្សាដោយ ចេតនា ពីព្រោះមូលដ្ឋានណាដែលមានល្បែងស៊ីសងហើយ មូលដ្ឋាននោះគឺគ្មានសុវត្ថិភាពនោះទេ ល្បែងតែងវិនាស ល្បែងនាំមកនៅចោរកម្ម ល្បែងនាំមកនៅខាតទ្រព្យសម្បត្តិ បាត់បង់ការងារ វក់នឹងល្បែងលែងធ្វើការងារអ្វីទាំងអស់។ 

ដូច្នេះហើយប្រជាពលរដ្ឋ ទទួចស្នើសុំទៅដល់ ឯកឧត្តម អ៊ួចភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ជាពិសេសទៅដល់លោកឧត្តមសេនីយ៍ទោឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ សុំពិនិត្យឡើងវិញ នៅ កាស៊ីណូមួយកន្លែងនេះ ទទួលស្គាល់ថា ទីតាំងកាស៊ីណូសុទ្ធតែមានច្បាប់ ប៉ុន្តែមិនមានច្បាប់បើកចំហរអោយ ប្រជាពលរដ្ឋខ្មែរចូលលេងដោយសេរីនោះទេ ប៉ុន្តែទីតាំងកាស៊ីណូមួយកន្លែងនេះ កំពុងតែបំពានច្បាប់ហើយ ដោយបណ្ដែត បណ្ដោយ ឲ្យប្រជាពលរដ្ឋខ្មែរចូលលេង ដោយគ្មានខ្វល់ខ្វាយអំពីច្បាប់នោះទេ ដោយផ្ទុយពីច្បាប់គោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុច ដែលរាជរដ្ឋាភិបាលដាក់ចេញឲ្យ ដើម្បីឲ្យមូលដ្ឋានភូមិឃុំមានសុវត្ថិភាព ។ 

គួរបញ្ជាក់ផងដែរ សម្ដេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាយ៉ាងតឹងរឹង ដល់គ្រប់ខេត្ត ក្រុងរាជធានី ទូទាំងប្រទេស ឲ្យអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុច គឺត្រូវបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យខាងតែបាន ហើយបើកើតមាននៅក្នុងទឹកដីអ្នកណា អ្នកនោះត្រូវទទួលខុសត្រូវ។

ជាចុងក្រោយ ប្រជាពលរដ្ឋ ដាក់ក្ដីសង្ឃឹមទៅលើ ឯកឧត្តម អ៊ួចភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ ប្រាកដនឹងមានវិធានការ ណាមួយមកលើទីតាំងកាស៊ីណូមួយកន្លែងនេះ ដើម្បីទប់ស្កាត់នៅរាល់បទល្មើសនានា  ដែលអាចកើតឡើងជាយថាហេតុ។ ដោយក្ដីគោរព និងជឿជាក់ យ៉ាងមុតមាំ ទៅលើថ្នាក់ដឹកនាំដ៏ល្អ ប្រចាំខេត្តតាកែវ។