-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Sunday, October 30, 2022

ប្រធានាធិបតីកូរ៉េខាងត្បូង ប្រកាស កាន់ទុក្ខទូទាំងប្រទេស រយៈពេលពីថ្ងៃទី ៣០ ខែតុលា ដល់ថ្ងៃទី ៥ខែវិច្ឆិកា ចំពោះជនរងគ្រោះស្លា.ប់នៅក្នុងរាត្រី Halloween ក្នុងតំបន់ Itaewon រដ្ឋធានីសេអ៊ូល...

ចំនួនអ្នកទស្សនា: Views

 

កូរ៉េខាងត្បូង ៖ នៅថ្ងៃទី៣០ ខែតុលា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានប្រកាស កាន់ទុក្ខទូទាំងប្រទេសរយៈពេលពីថ្ងៃទី ៣០ ខែតុលា ដល់ថ្ងៃទី ៥ខែវិច្ឆិកាចំពោះជនរងគ្រោះស្លាប់នៅក្នុងរាត្រី Halloween ក្នុងតំបន់ Itaewon រដ្ឋធានីសេអ៊ូល ។ មន្ត្រីជំនាញកំពុងតែបើកការស្រាវជ្រាវពីមូលហេតុបណ្តាលឲឱ្យមានគ្រោះថ្នាក់ខាងលើកើតឡើង។ប្រធានាធិបតី Yoon Suk-yeol បានបញ្ជាក់ថា «ក្នុងនាមជាប្រធានាធិបតីដែលទទួលបន្ទុកពីសន្តិសុខសុវត្ថិភាពរបស់ពលរដ្ឋ បេះដូងរបស់ខ្ញុំពិតជាឈឺចាប់ តក់ស្លុតចំពោះការឈឺចាប់ទាំងនោះ»។

មកទល់ពេលនេះមានមនុស្ស ១៥១នាក់ស្លាប់ និង ៨២នាក់រងរបួស ក្នុងនោះមាន ១៩នាក់រងរបួសធ្ងន់ អាចនឹងមានអ្នកស្លាប់កើនឡើងជាបន្តទៀត ។ ភាគច្រើនអ្នករងគ្រោះមានអាយុប្រមាណ២០ឆ្នាំ ។ តាមតួលេខពីរដ្ឋាភិបាលមានជនបរទេស១៩នាក់ ។ នេះជាករណីគ្រោះថ្នាក់ស្លាប់ច្រើនជាងគេបំផុតបន្ទាប់ពីករណីលេចសាឡាង កាលពីឆ្នាំ២០១៤ សម្លាប់មនុស្ស ៣០៤នាក់។

តាមការប្រកាសរបស់រដ្ឋាភិបាល អ្នកស្លាប់ដោយសារតែការប្រជ្រៀតជាន់លើគ្នា មានជនរងគ្រោះ ៩០%ហើយបានកំណត់អត្តសញ្ញាណ ក្នុងនោះមានជនជាតិវៀតណាមម្នាក់ផងដែរ។ ចំណែកជនបរទេសផ្សេងទៀត ដែលស្លាប់ មិនទាន់បញ្ជាក់ពីអត្តសញ្ញាណថា មកពីប្រទេសណាខ្លះនោះឡើយ៕

Saturday, October 29, 2022

ចាប់ខ្លួនជនសង្ស័យ ជាឧត្តមសេនីយ៍ យោធា ម្នាក់ ករណីឆបោកលុយជាង ១លានដុល្លារ និងក្លែងឯកសារ...

ចំនួនអ្នកទស្សនា: Views

 

ភ្នំពេញ ៖  ចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឌឿន សាវឿន ភេទប្រុសអាយុ៥១ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នស្ថិតនៅផ្លូវលំ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីឆបោកលុយជាង១លានដុល្លារ និងក្លែងឯកសារ ជា ឧត្តមសេនីយ៍ យោធា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ។

ឃាត់ខ្លួនជនសង្ស័យតាមដីកាបញ្ជាឲ្យចូលខ្លួន របស់លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យឈ្មោះ ឌឿន សាវឿន ឲ្យចូលបង្ហាញខ្លួននៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី០៤ ខែវិច្ឆិកាឆ្នាំ២០២២ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីធ្វើការសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីបទ ឆបោក តាមបណ្តឹងរបស់ឈ្មោះ សែស ប្រាក់ពិសិដ្ឋ។ឃាត់ខ្លួនជនសង្ស័យឈ្មោះ ឌឿន សាវឿន នៅខេត្តកោះកុង កាលពីថ្ងៃទី២៤ ខែតុលាឆ្នាំ២០២២ ករណីឆបោក កាលពីអំឡុងឆ្នាំ២០២០ តាមដីកា ហើយសមត្ថកិច្ចរកឃើញឯកសារក្លែងមួយចំនួន ក្លែងខ្លួនជាឧត្តមសេនីយ៍ ក្លែងព្រះរាជក្រឹត្យ ក្លែងប៊ិចត្រាឈ្មោះឧត្តមសេនីយ៍ ក្លែងអត្តសញ្ញាណប័ណ្ណនាយទាហាន។


ប្រភពព័ត៌មានបានបង្ហើបឲ្យដឹង ការឆបោកជនរងគ្រោះ ជនសង្ស័យប្រើល្បិចលួងលោមឲ្យជនរងគ្រោះឈ្មោះ សែស ប្រាក់ពិសិដ្ឋ និងប្រពន្ធ ប្រគល់ប្រាក់ ទិញដីសាងសង់ផ្ទះ នៅខេត្តកោះកុង ខេត្តព្រៃវែង ខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តសៀមរាប ខេត្តក្រចេះ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តកំពង់ស្ពឺ ដើម្បី សាងសង់ផ្ទះសម្រាប់ស្តុកទំនិញដែលនាំចូលពីក្រៅប្រទេស ៕


Sunday, October 23, 2022

កំម្លាំងសមត្ថកិច្ចនៃអធិការដ្ថាននគបាលផ្នែកគ្រឿងញៀនស្រុកអង្គបុរីបានចុះបង្រា្កបឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ពាក់ព័ន្ធនិងករណីចែកចាយនៃសារធាតុញៀន.......

ចំនួនអ្នកទស្សនា: Views

 

ខេត្តតាកែវ.នាល្ងាចម៉ោង០៤.៥០នាទី នៅថ្ងៃទី២២ខែតុលាឆ្នាំ២០២២ដោយមានប្រភពពីរបងប្អូនប្រជាពលរដ្ថបានផ្ដល់ព័ត៌មានដល់លោកវរសេនីយ៍ទោ នួន បុិន អធិការស្រុកអង្គបុរី ថាមានករណីចែកចាយគ្រឿងញៀន ពេលដែលបានទទួលដំណឹងរួចមកលោកវរសេណីយ៍ទោ នួន បុិន ដែលទើបតែឡើងកាន់តំណែងជាអធិការថ្មី ក៍បានដាក់បទបញ្ជាយ៉ាងមុឹងម៉ាតទៅលោកវរសេនីយ៍ត្រី ប៉េង វណ្ណ: នាយផ្នែកគ្រឿងញៀន ឲ្យចុះអនុវត្តន៍ដឹកនាំផ្ទាល់ដោយសហការជាមួយកំម្លាំងប៉ុស្តិ៍ព្រែកផ្ទោល០១នាក់ទៀតបានធ្វើសកម្មភាពចុះបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ពាក់ព័ន្ធនិងករណីចែកចាយនៃសារធាតុញៀននៅចំណុចស្រះទឹកត្រពាំងក្រពើ  ភូមិព្រៃបួរ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ។

ជនសង្ស័យទី០១.មានឈ្មោះ មោក គឹមហាក ភេទប្រុសអាយុ៣២ឆ្នាំ.មានស្រុកកំណើតភូមិព្រៃសំបួរ ឃុំអង្គបុរី ស្រុកអង្គបុរីខេត្តតាកែវ មានមុខរបរមិនពិតប្រកត មុខសញ្ញាចែកចាយគរឿងញៀនយ៉ាងសកម្ម។


រីឯជនសង្ស័យទី០២ មានឈ្មោះ ភួង ជាន ភេទ ប្រុសអាយុ២២ឆ្នាំ មានស្រុកកំណើតភូមិទួលសាំង ខ ឃុំអង្គបុរីស្រុកអង្គបុរី ខេត្តតាកែវ មានមុខរបរមិនពិតប្រកត មុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្ម ។


ចំពោះវត្ថុតាងរបស់ជនសង្ស័យរួមមានដូចជា.

១.ម្សៅក្រាមពណ៍សថ្លាចំនួន០១កញ្ចប់ធំនិង០១កញ្ចប់តូច។

២.ថង់ប្លាស្ទីក សម្រាប់ច្រកគ្រឿងញៀន ចំនួន០៨ថង់។

៣.កាំភ្លើងកែឆ្នៃ ចំនួន០១ដើម បាញ់គ្រាប់កង់។

៤.ដែកសម្រាប់ចូកថ្នាំញៀនលក់ ចំនួន០១ ដើម។

៥.ដែកកេះចំនួន ០២ដើម និងសំភារះសម្រាបសេដសារធាតុញៀន។


ចំណែកជនសង្ស័យរួមទាំងវត្ថុតាង.ត្រូវបានកំម្លាំងអធិការផ្នែកគ្រឿងញៀនស្រុកអង្គបុរីបានឃាត់នាំខ្លួនយកមកអធិការដើម្បីសួរនាំកសាងសុំណុំមរឿងបញ្ជូនទៅអមសាលាតំបូងខេត្តតាកែវតាមផ្លូវច្បាប់។

Thursday, October 20, 2022

ខ្មាន់មួយក្រុមជិះរថយន្តចំនួន ០២គ្រឿងមកឈប់ រួចដកកាំភ្លើងបាញ់រះជាង ១០គ្រាប់ទៅលើអគារខនដូSKY LINE នៅភ្នំពេញ...

ចំនួនអ្នកទស្សនា: Views

 

ភ្នំពេញ ៖  កាលពីវេលាម៉ោង៣យប់រំលងអធ្រាត្រឈាន ចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ខ្មាន់មួយក្រុមជិះរថយន្តចំនួន ០២គ្រឿងមកឈប់រួចដកកាំភ្លើងបាញ់រះជាង ១០គ្រាប់ទៅលើអគារខនដូSKY LINE បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ នៅតាមបណ្ដោយផ្លូវ១៣៤ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ 7មករា រាជធានីភ្នំពេញ។

   

មុនកើតហេតុគេឃើញជនសង្ស័យមួយក្រុមជិះរថយន្តចំនួនពីរគ្រឿងម៉ាក Ford ពណ៌ស និងម៉ាក Alphat ពណ៌ខ្មៅដោយមិនចាំស្លាកលេខ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ១៣៤ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានឈប់រថយន្តហើយជនសង្ស័យដែលជិះក្នុងរថយន្ត Ford បានដកកាំភ្លើងបាញ់រះជាង១០គ្រាប់សំដៅទៅលើអគារខនដូ SKY LINE បណ្ដាលឲ្យធ្លុះធ្លាយជាច្រើនកន្លែង តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

     

ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពបាញ់រះជាច្រើនគ្រាប់ រួចមកក៏បានបាចខិតប័ណ្ណជាច្រើនសន្លឹកដែលមានរូបថតមនុស្សម្នាក់ និងមាន ៣ភាសា៖  ចិន វៀតណាម និងខ្មែរ នៅនឹងកន្លែងកើតហេតុ រួចក៏នាំគ្នាបើករថយន្តទៅទិសខាងកើតគេចខ្លួនបាត់ស្រមោល ៕



Wednesday, October 19, 2022

ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោត .

ចំនួនអ្នកទស្សនា: Views

 

នៅព្រឹក ថ្ងៃព្រហស្បតិ៍​ ១០រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត ដោយប្តូរពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ វិញ។


គួររំលឹកថា កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានយកថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ប្រើប្រាស់ជាថ្ងៃខែឆ្នាំកំណើតក្នុងឯកសារផ្សេងៗចាប់តាំងពីក្រោយថ្ងៃរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ថ្ងៃទី៤ ខែមេសា ជាថ្ងៃដែលសម្តេចចូលព្រៃតស៊ូវាយផ្តួលរបបសាធារណរដ្ឋខ្មែរ តាមការអំពាវនាវរបស់សម្តេច នរោត្តម សីហនុ។ 


ទើបតែឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានស្នើទៅតុលាការ ដើម្បីផ្លាស់ប្តូរថ្ងៃខែឆ្នាំកំណើត មកថ្ងៃខែឆ្នាំកំណើតពិតវិញ គឺថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២។ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូង និងជាចៅក្រមសាលាដំបូងរាជធានី សម្រេចឱ្យប្រើប្រាស់ថ្ងៃខែឆ្នាំកំណើតពិត និងបង្គាប់ឱ្យមន្ត្រីអត្រានុកូលដ្ឋានមានសមត្ថកិច្ច ព្រមទាំងអាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធកែតម្រូវគល់បញ្ជីសំបុត្របញ្ជាក់កំណើតលេខ២៤១ ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០០៦ ក្នុងសៀវភៅបញ្ជាក់កំណើតលេខ០៣/២០០៦ ចេញដោយមន្ត្រីអត្រានុកូលដ្ឋានសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រមទាំងឯកសារបញ្ជាក់អត្តសញ្ញាណពាក់ព័ន្ធផ្សេងទៀតរបស់សម្តេចតេជោ ហ៊ុន សែន៕


គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live) ពិធីនៅព្រឹកស្អែកម៉ោង 7:00 នាទីព្រឹក៕

Monday, October 17, 2022

ផ្ទុះអាវុធពីរគ្រាប់បណ្ដាលឱ្យមួយគ្រាប់ទៅត្រូវជើងបុរសម្នាក់រងរបួសធ្ងន់ ដោយមិនដឹងមូលហេតុនៅលើស្ពានស្ទឹងមានជ័យ...

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានដកកាំភ្លើងខ្លីបាញ់ពីរគ្រាប់បណ្ដាលឱ្យមួយគ្រាប់ត្រូវចំជើងឆ្វេងបុរសម្នាក់រងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចលើស្ពានស្ទឹងមានជ័យជាប់ប្រឡាយលូ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជនីភ្នំពេញ។

តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុគេឮសំឡេងផ្ទុះអាវុធចំនួនពីរគ្រាប់  ហើយនាំគ្នាចេញមកមើលក៏ឃើញបុរសម្នាក់ត្រូវគ្រាប់កាំភ្លើងមួយគ្រាប់ចំជើងឆ្វេងម្ខាងរងរបួសធ្ងន់។


បើតាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់ឱ្យដឹងថា មុនកើតហេតុបានរូបគាត់បានធ្វើដំណើរដោយថ្មើរជើងក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើក៏ឃើញជនសង្ស័យម្នាក់ពាក់អាវធំពណ៌ខ្មៅអង្គុយលើម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក ហើយបានដកកាំភ្លើងខ្លីបាញ់ចំនួនពីរគ្រាប់បណ្ដាលឱ្យមួយគ្រាប់ត្រូវចំជើងឆ្វេងរបស់គាត់ហូរឈាមរងរបួសធ្ងន់។  ភ្លាមៗនោះជនសង្ស័យក៏បានជិះម៉ូតូគេចខ្លួនបាត់ស្រមោលទៅ។ បន្ទាប់មកបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ នាំគ្នារាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ។

 ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានពិនិត្យកន្លែងកើតហេតុ ហើយបានប្រាប់ថាជនសង្ស័យនិងជនរងគ្រោះធ្លាប់ស្គាល់គ្នា។ បន្ទាប់មកសមត្ថកិច្ចបាននាំជនរងគ្រោះដាក់តាមម៉ូតូយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ចំណែកសំបកគ្រាប់សមត្ថកិច្ចរកឃើញមួយគ្រាប់យកមកទុកប្រគល់ឱ្យជំនាញ ដើម្បីធ្វើការសាវជ្រាវរកជនសង្ស័យយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕

Tuesday, October 11, 2022

សម្ដេចអគ្គ មហាសេនាបតីតេជោហ៊ុនសែន ៖ នៅថ្ងៃនេះ សម្ដេចបានស្នើទៅព្រះមហាក្សត្រ តែងតាំងលោក វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

ចំនួនអ្នកទស្សនា: Views

 

ភ្នំពេញ៖  សម្ដេចអគ្គ មហាសេនាបតីតេជោហ៊ុនសែន  ៖  នៅថ្ងៃនេះ សម្ដេចបានស្នើទៅព្រះមហាក្សត្រតែងតាំងលោក វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

សម្ដេចបានបញ្ជាក់ថាទោះបីជាត្រូវបានដកតំណែងពីរដ្ឋមន្ត្រីក្រសួងកសិកម្មក៏ដោយក៏ប៉ុន្តែលោក វេង សាខុន ក៏ធ្លាប់ធ្វើការងារជាមួយគ្នាជាយូរមកហើយដូច្នេះយើងមិនអាចចោលអ្នកណាម្នាក់នោះទេ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងអញ្ជើ ញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យា ល័យ ភ្នំពេញអន្តរជាតិនាថ្ងៃទី ១១ ខែតុលា ២០២២ ។

លោក វេង សាខុន ត្រូវបានបញ្ចប់តំណែងកាលពីថ្ងៃទី៨ខែតុលាឆ្នាំ២០២២៕


Monday, October 10, 2022

ឯកឧត្តម ឌិត ទីណា ត្រូវបានរាជរដ្ឋាភិបាល ស្នើរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្មជំនួស លោក វេង សាខុន..

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖ ឯកឧត្តម  ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ស្នើរដ្ឋសភា ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួស លោក វេង សាខុន ដែលត្រូវបានបញ្ចប់តំណែង។

យោងតាមលិខិតរាជរដ្ឋាភិបាលលេខ៩៩០ លស ចុះហត្ថលេខាដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ បានស្នើទៅកាន់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា រៀបចំការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែម សមាជិករាជរដ្ឋាភិបាល។

Sunday, October 9, 2022

ក្រោយពីរដកតំណែងរដ្ឋមន្ត្រីកសិកម្មរួចមក សម្តេច ហ៊ុន សែន បានដាក់បទបញ្ជាឲ្យជួយអន្តរាគមន៍សង្គ្រោះដំណាំស្រូវជាបន្ទាន់...,.

ចំនួនអ្នកទស្សនា: Views

 


     

បទបញ្ជានេះក៏ត្រូវបានធ្វើឡើងតែប៉ុន្មានម៉ោង ក្រោយពីការដកលោក វេង សាខុន ពីតំណែងរដ្ឋមន្ត្រីក្រសួងកសិកម្ម ហើយលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ត្រូវបានតែងតាំងជារដ្ឋមន្ត្រីស្ដីទីនៃក្រសួងនេះ។

ដោយដកស្រង់របាយការណ៍ពីលោក គន់ គីម ដែលជាអនុប្រធានទី១នៃគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្តេចនាយករដ្ឋមន្ត្រីបានផ្សព្វផ្សាយឱ្យដឹងថា ជំនន់ទឹកភ្លៀងបានជន់លិចនៅក្នុងខេត្តចំនួន២២ ដោយប៉ះពាល់ឃុំសរុបចំនួន៧៧០។ ជំនន់នេះបានបង្ករឱ្យលិចស្រូវរបស់ប្រជាពលរដ្ឋជាង ១៥០០០ហិកតា លិចសាលារៀនដែលធ្វើសិស្សខកខានសិក្សា លិចផ្លូវថ្នល់ និងបានធ្វើមនុស្សស្លាប់៤នាក់ទៀតផង។

តាមរយៈសារសំឡេងពិសេស សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍យ៉ាងដូច្នេះ៖«ខ្ញុំសូមដាក់បទបញ្ជាទៅឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្ឬីស្ដីទីនៃក្រសួងកសិកម្មចាត់មន្ត្រីជំនាញរបស់ក្រសួងចុះធ្វើការជាមួយខេត្ត និងគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីវាយតម្លៃឱ្យបានឆាប់បំផុតតាមតែអាចធ្វើទៅបាន អំពីការខូចខាត ដែលទាក់ទងជាមួយនឹងដំណាំស្រូវ និងដំណាំផ្សេងទៀត ដើម្បីរដ្ឋាភិបាលអាចបញ្ចេញពុជស្រូវលឿនទៅកាន់គោលដៅ ដែលមានស្រូវខូចខាតដើម្បីពលរដ្ឋបានបង្កបង្កើនផលឡើងវិញ។»។


សម្រាប់សម្តេចនាយករដ្ឋមន្ត្រី នេះគឺជាអន្តរាគមន៍ថ្នាក់ជាតិដ៏ចាំបាច់ដើម្បីធ្វើឱ្យទាន់ចុងរដូវបង្កបង្កើនផល។ ដូច្នេះ

ដូច្នេះ សម្ដេចបានអំពាវនាវឱ្យមានកិច្ចសហការរវាង ក្រសួងកសិកម្ម អាជ្ញាធរថ្នាក់ក្រោមជាតិ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីពួកគេរួមគ្នាវាយតម្លៃផង និងត្រៀមបម្រុងដើម្បីដឹកចេញពូជស្រូវ ដំណាំទៅកាន់គោលដៅផង៕

Monday, October 3, 2022

តើពិតដែររឺទេ..? នៅខណ្ឌឬស្សីកែវ ល្បីថា មានមេឆ្នោតវៀតណាមម្នាក់ មិនខ្លាចសមត្ថកិច្ច...?

ចំនួនអ្នកទស្សនា: Views

 

ភ្នំពេញ ៖ នៅថ្ងៃទី០៣ខែតុលាឆ្នាំ២០២២ តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅក្នុងសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវរាជធានីភ្នំពេញមានមេឆ្នោតកត់កន្ទុយលេខវៀតណាមម្នាក់ល្បីថា មិនខ្លាចសមត្ថកិច្ចបង្ក្រាបនោះទេទោះបីជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជាយ៉ាងតឹងរឹងត្រូវតែបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេសអោយអស់ក៏ដោយ។ ទីតាំងមេកកន្ទុយលេខវៀតណាម(ឆ្នោតយួន)ដែលមិនខ្លាចសមត្ថកិច្ចខាងលើនេះ គីមានទីតាំងស្ថិតនៅក្នុងបុរីកម្ពុ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ 

ប្រជាពលរដ្ឋបានខ្សឹបប្រាប់ឲ្យដឹងថា មេឆ្នោតកន្ទុយលេខវៀតណាមរូបនេះបានដាក់កូនកញ្ច្រែងជាច្រើននាក់ដើរកត់កន្ទុយលេខ ហើយបញ្ជូនតាមរយ:ទូរស័ព្ទដៃមកអោយខ្លួនដែលអង្គុយចាំប្រមូលបញ្ជូនអោយមេធំតាមរយះប្រព័ន្ធអេឡិចត្រូនិច។ 

សូមបញ្ជាក់ថា  នេះក៏ជាសាររបស់ប្រជាពលរដ្ឋមួយផងដែរជូនលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ និងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ ដើម្បីបើកការស្រាវជ្រាវ នឹងបង្ក្រាបមេឆ្នោតកត់កន្ទុយលេខវៀតណាម ដែលព្រហើនមិនខ្លាចច្បាប់រូបនេះ ក៏ដូចជាចូលរួមគោរពទៅតាមប្រសាសន៍របស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

Sunday, October 2, 2022

ល្បីទៀតហើយ! កាស៊ីណូភ្នំដិន កំពុងតែកាក់កបខ្លាំង ដោយសារប្រជាពលរដ្ឋខ្មែរ ទាំង ទីជិត ទីឆ្ងាយ កំពុងតែសម្រុកចូលលេងល្បែងស៊ីសងមាន់ជល់ ឡើងគគ្រឹកគគ្រេង...

ចំនួនអ្នកទស្សនា: Views


តាកែវ : ថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២២ កាស៊ីណូភ្នំដិន ដែលមានយីហោ ថបដាយអឹមុិនភ្នំដិន កាស៊ីណូ (Top Diamond Casino) ស្ថិតនៅក្នុង ភូមិផ្សារ ឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ កំពុងតែទាក់ទាញប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ឲ្យចូលលេងដោយសេរី ដោយទំនុកចិត្ត និងសុវត្ថិភាព។

ប្រភពទទួលបានពីបងប្អូនប្រជាពលរដ្ឋ បានអោយដឹងថា មួយរយៈពេលនេះ គេឃើញមានបងប្អូនប្រជាពលរដ្ឋខ្មែរ នាំគ្នាមកលេង ល្បែងមាន់ជល់ នៅទីតាំងនេះច្រើន ដោយកន្លែងផ្ញើរថយន្ដនិងម៉ូតូ តាំងពីខាងក្នុងហៀរ មកដល់ខាងក្រៅ ស្ទើតែរកកន្លែងដាក់គ្មាន ភាគច្រើនគឺសុទ្ធតែប្រជាពលរដ្ឋខ្មែរទាំងអស់ ពីព្រោះទីតាំងខាងលើនេះ មានល្បែងស៊ីសងគ្រប់ប្រភេទមិនថា មាន់ជល់ អាប៉ោង យូគី ។ល។ 

ក្ដីបារម្ភខ្លាំងបំផុតរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាននេះ គឺខ្លាចមានអំពើ លួច ឆក់ ប្លន់ ហិង្សាដោយ ចេតនា ពីព្រោះមូលដ្ឋានណាដែលមានល្បែងស៊ីសងហើយ មូលដ្ឋាននោះគឺគ្មានសុវត្ថិភាពនោះទេ ល្បែងតែងវិនាស ល្បែងនាំមកនៅចោរកម្ម ល្បែងនាំមកនៅខាតទ្រព្យសម្បត្តិ បាត់បង់ការងារ វក់នឹងល្បែងលែងធ្វើការងារអ្វីទាំងអស់។ 

ដូច្នេះហើយប្រជាពលរដ្ឋ ទទួចស្នើសុំទៅដល់ ឯកឧត្តម អ៊ួចភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ជាពិសេសទៅដល់លោកឧត្តមសេនីយ៍ទោឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ សុំពិនិត្យឡើងវិញ នៅ កាស៊ីណូមួយកន្លែងនេះ ទទួលស្គាល់ថា ទីតាំងកាស៊ីណូសុទ្ធតែមានច្បាប់ ប៉ុន្តែមិនមានច្បាប់បើកចំហរអោយ ប្រជាពលរដ្ឋខ្មែរចូលលេងដោយសេរីនោះទេ ប៉ុន្តែទីតាំងកាស៊ីណូមួយកន្លែងនេះ កំពុងតែបំពានច្បាប់ហើយ ដោយបណ្ដែត បណ្ដោយ ឲ្យប្រជាពលរដ្ឋខ្មែរចូលលេង ដោយគ្មានខ្វល់ខ្វាយអំពីច្បាប់នោះទេ ដោយផ្ទុយពីច្បាប់គោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុច ដែលរាជរដ្ឋាភិបាលដាក់ចេញឲ្យ ដើម្បីឲ្យមូលដ្ឋានភូមិឃុំមានសុវត្ថិភាព ។ 

គួរបញ្ជាក់ផងដែរ សម្ដេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាយ៉ាងតឹងរឹង ដល់គ្រប់ខេត្ត ក្រុងរាជធានី ទូទាំងប្រទេស ឲ្យអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុច គឺត្រូវបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យខាងតែបាន ហើយបើកើតមាននៅក្នុងទឹកដីអ្នកណា អ្នកនោះត្រូវទទួលខុសត្រូវ។

ជាចុងក្រោយ ប្រជាពលរដ្ឋ ដាក់ក្ដីសង្ឃឹមទៅលើ ឯកឧត្តម អ៊ួចភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ ប្រាកដនឹងមានវិធានការ ណាមួយមកលើទីតាំងកាស៊ីណូមួយកន្លែងនេះ ដើម្បីទប់ស្កាត់នៅរាល់បទល្មើសនានា  ដែលអាចកើតឡើងជាយថាហេតុ។ ដោយក្ដីគោរព និងជឿជាក់ យ៉ាងមុតមាំ ទៅលើថ្នាក់ដឹកនាំដ៏ល្អ ប្រចាំខេត្តតាកែវ។