-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Tuesday, September 6, 2022

សម្តេច​តេ​ជោ៖ ឈ្មោះ​ ហ៊ុន វិបុល មិនមែនជា​ប្អូនជីដូនមួយ​របស់ខ្ញុំ​ទេ​.....

ចំនួនអ្នកទស្សនា: Views

 

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា បានធ្វើការ​បញ្ជាក់​យ៉ាងម៉ឹងម៉ាត់ថា​ “​ឈ្មោះ​ហ៊ុន វិបុល ដែល​បន្លំ​ខ្លួន​ថា ​ជា​ប្អូនជីដូនមួយ​របស់​សម្តេច​នោះ គឺ​មិន​មែ​ជាប្អូនជីដូនមួយ​របស់​សម្តេច​ទេ​។ ​ប្អូនជីដូនមួយ​សម្តេច​ ត្រូវបាន​ពួក​ប៉ុល ពត សម្លាប់​តាំងពី​៤៤​ឆ្នាំមុន​មកម្ល៉េះ​”​។​

នៅ​ល្ងាច​ថ្ងៃទី​0៦ ​ខែកញ្ញា​ ឆ្នាំ​២០២២​នេះ លើបណ្តាញទំនាក់ទំនងសង្គម សម្តេច​តេ​ជោ ​ហ៊ុន សែន បាន​សរសេរ​ទាក់ទង​នឹងឈ្មោះ ហ៊ុន វិបុល នេះ​ថា “​ដើម្បី​បញ្ចប់​នៅ​សកម្មភាព​បោកប្រាស់​រប​ស់​ឈ្មោះ​ ហ៊ុន វិបុល ដែល​បន្លំ​ខ្លួន​ថា ជា​ប្អូនជីដូនមួយ​របស់ខ្ញុំ​។​ ពេលនេះ​ខ្ញុំ​សូមបញ្ជាក់​ជូន​ថា ខ្ញុំ​ពិតជា​មាន​ប្អូនជីដូនមួយ​ម្នាក់​ឈ្មោះ​ ហ៊ុន វិបុល ពិតមែនតែ​ប្អូនប្រុស​របស់ខ្ញុំ​ត្រូវបាន​ពួក​ ប៉ុល ពត​សម្លាប់​តាំងពី​៤៤​ឆ្នាំមុន​មកម្ល៉េះ​”​។​


ស​ម្តេ​តេ​ជោ បាន​បន្ថែមថា ” ក្មួយ​របស់ខ្ញុំ​បាន​ណែនាំ ហ៊ុន វិបុល តាមរយៈ​ទូរស័ព្ទ​ពីរ លើក​មកហើយ​តែម​នុស្ស​នេះ​នៅតែ​បន្ត​តាំងខ្លួន​ជា​ប្អូនជីដូនមួយ​ខ្ញុំ​ មិន​ព្រម​ឈប់​ដែល​រឿងនេះ​អាច​បង្កឱ្យមាន​ការភ័ន្តច្រឡំ​ថា ខ្ញុំ​ជាម​នុស្ស​មិន​រាប់អាន​បងប្អូន​”។​


សម្តេច​តេ​ជោ ​បាន​បន្តដោយធ្វើការបង្ហាញហេតុផលថា​ “បងប្អូន​ជនរួមជាតិ​បានដឹងហើយថា​ ខ្ញុំ​បាន​ក្រាញននៀល​រួមរស់​នៅ​ជាមួយ​ប្រជាជន​ក្នុង​គ្រប់​កាលៈទេសៈ​ និង​គ្រប់​ស្រទាប់​ក្នុងសង្គម​ដោយ​គ្មាន​ការរើសអើង​។ និយាយ​មួយបែប​ខ្ញុំ​គឺជា​មនុស្ស​រាប់​ញាតិ​។ ​ហេតុ​អី​ខ្ញុំ​បែរជា​បោះបង់ចោល​ប្អូនជីដូនមួយ​ម្នាក់​ដែល​ខ្ញុំ​នឹក​គេ​ទាំងយប់​ទាំង​ថ្ងៃ​ទៅវិញ​?​”។​


សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់នៅ​​ឃ្លា​ចុងក្រោយ​ដោយគូសបញ្ជាក់ថា​ “​សូម​ប្អូន ​ហ៊ុន វិបុល ​បញ្ឈប់​សកម្មភាព​បោកប្រាស់​ត្រឹមនេះ​ចុះ បើ​មិន​ចង់​មាន​រឿង”​៕​