-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Friday, September 30, 2022

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តទំនើបលុចសុីស៥៧០បុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក យ៉ាងពេញទំហឹងបណ្ដាលឱ្យស្លា.ប់២នាក់ភ្លាមៗ នៅនិងកន្លែងកើតហេតុ..........

ចំនួនអ្នកទស្សនា: Views

 

ត្បូងឃ្មុំ៖ គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាង រថយន្តលុចស៊ីស570 សេរីថ្មី និងម៉ូតូសណ្ដោងរ៉ឺម៉ក ក្នុងទិសដៅបញ្ច្រាសគ្នាលាន់លឺដូចគររន្ទ:បណ្ដាលឱ្យភាគីរ៉ឺម៉ក ស្លា.ប់២នាក់ ភ្លាមៗនៅហ្នឹងកន្លែង ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២២ លើកំណាត់ផ្លូវជាតិលេខ៨ ត្រង់ចំណុចភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

បើតាមប្រភពពីរបងប្អូនប្រជាពលរដ្ធបានឱ្យដឹងថាៈ នៅមុនពេលកើតហេតុ គេឃើញរថយន្តសេរីទំនើប ១គ្រឿងម៉ាកលុចស៊ីស570 ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ2AQ 2225 បើកក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនលុះមកដល់កន្លែងកើតហេតុ ក៍បានបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉កយ៉ាងពេញទំហឹង ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាសគ្នាក៍បណ្ដាលឱ្យអ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉ក និងអ្នករួមដំណើរស្លា.ប់ទាំង២នាក់ នៅកន្លែងតែម្ដង ខណៈដែលខាងភាគីរថយន្តលុចស៊ីសបានរងរបួសស្រាល ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតត្រូវបានគេស្គល់ថា.

ទី១មានឈ្មោះ ឯម អូន ភេទប្រុស អាយុ២៦ឆ្នាំរស់នៅបច្ចុប្បន្នភូមិស្ទឹងតូច ឃុំ កក់ ស្រុកពញាក្រែក ខេត្តក្បូងឃ្មុំ។

ទី២មានឈ្មោះ ផន ភិន ភេទប្រុសអាយុ១៦ឆ្នាំរស់នៅបច្ចុប្បន្នភូមិស្ទឹងតូច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។


ក្រោយកើតហេតុភ្លាមៗនោះ ស្រាប់តែគេឃើញ ឯកឧត្ដម ថង សាវុន អភិបាលនៃគណ:អភិបាលខេត្តមណ្ឌលគីរី កំពុងបើកទ្វារចេញពីររថយន្តរបស់លោក ម៉ាកលុចស៊ីស570 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AQ 2225 ដើម្បីចេញពីក្នុងរថយន្តរបស់លោកនៅហ្នឹងកន្លែងកើតហេតុនោះ ទើបបានគេស្គល់ថាគឺរថយន្តរបស់ឯកឧត្ដម ថង សាវុន អភិបាលខេត្តមណ្ឌលគីរី បានបុកជាមួយ ម៉ូតូសណ្ដោងរ៉ឺម៉ក ពេញទំហឹង រួចជ្រុលធ្លាក់ពីលើផ្លូវជាតិលេខ៨ រងការខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរ ទន្ទឹមនិងនោះដែរខាងភាគីម្ចាស់រថយន្តក៍បានដោះស្លាកលេខចេញពីររថយន្ត យកទៅលាក់បាត់ក្នុងគោលបំណងមិនឲ្យគេស្គល់ថាជារថយន្តរបស់ ឯកឧត្ដម ថង សាវុន ឡើយ។

រីឯម៉ូតូសណ្ដោងរ៉ឺម៉កវិញ បានដាច់ជាបំណែកខ្ចាត់ខ្ចាយនៅកន្លែងកើតហេតុ រួមជាមួយសាកសព អ្នកបើករ៉ឺម៉ក និងអ្នករួមដំណើរ នៅរណូករណែលពេញផ្លូវ ករណីនេះដែរ លោកអធិការរងស្រុកពញាក្រែក បានប្រាប់មកខាងព័ត៌មានយើងថាៈ ជនរងគ្រោះដែលស្លាប់គឺជាបុរសទាំង២នាក់ ហើយករណីនេះគឺបុកនេះក្នុងទិសដៅបញ្ច្រាសគ្នាដោយរថយន្តបើកពីត្បូងមកជើង រីឯម៉ូតូសណ្ដោងរ៉ឺម៉ក បើកពីជើងទៅត្បូង ក្នុងករណីនេះ លោកអធិការរង មិនហ៊ានបញ្ជាក់ថាៈ ខាងណាខុសខាងណាត្រូវនៅឡើយទេ ហើយក៍ពុំបានបញ្ជាក់ថាបានធ្វើការឃាត់ខ្លួនភាគីអ្នកបើករថយន្តលុចស៊ីសឬអត់នោះទេ.?

ក្រោយមកកម្លាំងសមត្ថកិច្ចចរាចរណ៌ក៍បានធ្វើការវាស់វែងរួចរាល់អស់ហើយសាកសពត្រូវបានប្រគល់ទៅឲ្យសាច់ញត្តិយកទៅធ្វើបុណ្យតាមប្រពៃណី  រីឯរថយន្តទំនើបលុចសុីសនិងម៉ូតូរុឺម៉កត្រូវបានសមត្ថកិច្ចចរាចរណ៍ស្ទួចដាក់លើរថយន្តដឹកយកមករក្សាទុក្ខនៅអធិការដ្ថាននគបាលស្រុកពញាក្រែកដើម្បីរងចាំការដោះស្រាយពេលក្រោយ។