-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Wednesday, September 28, 2022

តុលាការខេត្តកំពង់ស្ពឺសម្រេចឃុំខ្លួនអ្នកបើកល្បែង៦នាក់ក្រោយចាប់ខ្លួននៅស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ.....

ចំនួនអ្នកទស្សនា: Views

ខេត្តកំពង់ស្ពឺ. នៅថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២២ តុលាការខេត្តកំពង់ស្ពឺ បានសម្រេចឃុំជនសង្ស័យប្រុសស្រីចំនួន០៦នាក់ ដោយដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោយចាប់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងក្នុងស្រុកបសេដ្ឋ នេះបើយោងតាមដីការបង្គាប់ឱ្យឃុំខ្លួនរបស់ លោក ខាន់ សុខា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ។

ជនសង្ស័យចំនួន ៦នាក់ រួមមាន៖

១/ឈ្មោះ ឃិន សារ៉ន (ហៅ ម៉ាក) ភេទប្រុស អាយុ៦០ឆ្នាំ។ 

២/ឈ្មោះ ឃួន ធី ភេទស្រី អាយុ៥៥ឆ្នាំ។

៣/ឈ្មោះ ហ៊ួ ស្រី ភេទស្រី អាយុ៤០ឆ្នាំ។

៤/ឈ្មោះ សេង ម៉ៅ ហៅ ស្រី អាយុ៣០ឆ្នាំ។

៥/ឈ្មោះ ភឿក ណាង ភេទស្រី អាយុ៥០ឆ្នាំ 

៦/ឈ្មោះ ម៉ាក ស្រី ភេទស្រី អាយុ៤៣ឆ្នាំ។

 ជនទាំង០៦នាក់នេះ ត្រូវបានចាប់ខ្លួនក្នុងរង្វង់ប្រតិបត្តិការបន្តបន្ទាប់បង្ក្រាបល្បែងស៊ីសងក្នុងភូមិសាស្ត្រស្រុកបសេដ្ឋនាពេលកន្លងមក។

ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ លោក ខាន់ សុខា បានបញ្ជាក់ថា៖ ជនសង្ស័យដែលសម្រេចឃុំខ្លួនខាងលើ ត្រូវបានចោទពីបទកត់កន្ទុយលេខដោយខុសច្បាប់ បើកលេងល្បែងស៊ីសងដោយខុសច្បាប់ និងលេងល្បែងដោយខុសច្បាប់ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤ និង ៥ នៃច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង។


សូមបញ្ជាក់ថា៖ ក្រោយពីមានបទបញ្ជាពីសម្តេចតេជោ ហ៊ុន សែន រដ្ឋបាលខេត្តកំពង់ស្ពឺ បានដាក់ផែនការទៅតាមស្រុកក្រុងទាំង៨ ឱ្យចាត់វិធានការលើល្បែងស៊ីសងដោយខុសច្បាប់ ដែលកំពុងបើកលេងក្នុងមូលដ្ឋានរបស់ខ្លួន។


 ចំពោះបញ្ហានេះ នៅក្នុងស្រុកមួយចំនួនបានអនុវត្តហើយ និងកំពុងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីផ្តន្ទាទោស និងស្រុកមួយចំនួនហាក់គ្មានសកម្មភាព ធ្វើឱ្យមហាជនមានការងឿងឆ្ងល់ និងកំពុងចាំមើលពីចំណាត់របស់រដ្ឋបាលខេត្ត លើស្រុកអសកម្មទាំងនោះ៕