-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Friday, September 16, 2022

ប្តឹងនាយនគរបាលប៉ុស្តិ៍ត្រែងត្រយឹង ខេត្តកំពង់ស្ពឺ ធ្វើទារុណ្ឌកម្មសួរចម្លើយជនសង្ស័យគថ្លង់ទាំងដៃជាប់ខ្នោះ......

ចំនួនអ្នកទស្សនា: Views

 



ខេត្តកំពង់ស្ពឺ.​ លោក សែម វុឌី នាយនគរបាលប៉ុស្តិ៍ត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវប្រជាពលរដ្ឋប្តឹងពាក់ព័ន្ធការធ្វេីទារុណ្ឌកម្មសួរចំម្លើយលើលេីបុរសគថ្លង់ ដោយសាតែបុរសគថ្លង់នោះបានយកដុំថ្មគប់ដំបូលផ្ទះអ្នកបើកល្បែងជល់មាន់អនឡាញដែលបានបង្កសំលេងរំខាន។ 

បុរសគថ្លង់ដែលរងការធ្វេីទារុណកម្មឈ្មោះ គ្រុយ ធីយ៉ា អាយុ៤០ឆ្នាំ។

ស្ត្រីជាម្តាយបាននិយាយថា ការគប់ដុំថ្មលេីផ្ទះអ្នកបើកល្បែងជល់មាន់អនឡាញ​ មានការហ៊ោរកញ្ជៀវ បង្កសំឡេងរំខានដល់ដំណេករបស់គ្រួសារគាត់រាល់យប់។ ក្រោយកូនប្រុសរបស់គាត់គប់ដុំថ្មរួច ស្រាប់តែនៅម៉ោង ១០៖៣០នាទីយប់ ក៏មាននគរបាល៤នាក់ ជិះរថយន្តហាយឡិនឌ័រ ពណ៌ក្រហមមួយគ្រឿងមកដល់ផ្ទះ ហើយក៏បានចាប់វាយខ្នោះកូនប្រុសរបស់គាត់រុញចូលឡាននាំយកទៅប៉ុស្តិ៍នគរបាលត្រែងត្រយឹង។ 

លុះនាំខ្លួនទៅដល់ប៉ុស្តិ៍ នាយនគរបាលប៉ុស្តិ៍ ព្រមទាំងកូនចៅក៏បានដាល់ទៅលើផ្ទៃមុខកូនប្រុសគាត់ទាំងដៃជាប់ខ្នោះជាច្រើនដៃ បណ្តាលឱ្យដួលទៅលើដី និងចាប់លើកឡើងមកវិញបង្ខំឱ្យផ្តិតមេដៃបញ្ចប់រឿង ហើយក៏បានដោះលែងមកផ្ទះវិញនៅម៉ោង ១២និង៣០នាទីយប់ថ្ងៃដដែល។

លោកស្រីជាម្តាយបុរសគថ្លង់ក៏បានបញ្ជាក់បន្ថែមថា ពេលដើរមកដល់ផ្ទះ គាត់បានឃើញផ្ទៃមុខកូនរបស់គាត់មានសភាពហើមជ៉ាំ និងបែកបបូមាត់។ គ្រានោះកូនប្រុសគាត់បានប្រាប់ពីសកម្មភាពដែលមេប៉ុស្តិ៍ និងគូកនបានវាយធ្វើបាប និងធ្វើទារុណ្ឌកម្មទាំងដៃកំពុងជាប់ខ្នោះពេលចាប់យកទៅ។

គាត់ថា កូនប្រុសគាត់ត្រឹមតែទោសគប់ដុំថ្មលើដំបូលផ្ទះមិនដល់ថ្នាក់ចាប់គ្រៀកវាយខ្នោះនោះទេ ហើយក៏មិនដល់វាយធ្វើទារុណ្ឌនោះដែរ ម្យ៉ាងកូនគាត់ក៏មានពិការភាពផងដែរ។ គាត់សុំឱ្យផ្តល់ភាពយុត្តិធម៌ដល់កូនប្រុស ពិការភាពរបស់គាត់ ដោយឱ្យមេប៉ុស្តិ៍ នៃឃុំត្រែងត្រយឹង ចេញមុខទទួលខុសត្រូវលើរឿងនេះ ហើយក៏សុំឱ្យអាជ្ញាធរមានសមត្ថកិច្ចបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ដែលកំពុងបើកលេងគគ្រឹកគគ្រេង ស្រែកហ៊ោបង្កការរំខានដល់ដំណេកពលរដ្ឋក្នុងពេលយប់ផងដែរ។

ចាំមេីលស្នងការនគរបាលខេត្តកំពង់ស្ពឺ​ និងអគ្គស្នងការនគរបាលមានចំណាត់ការយ៉ាងណាលេីលោក សែម វុឌី នាយនគរបាលប៉ុស្តិ៍ត្រែងត្រយឹង និងមន្ត្រីមួយចំនួនទៀត៕