-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Sunday, September 4, 2022

អភិបាលខេត្តកំពង់ស្ពឺ ប្រាប់អាជ្ញាធរស្រុក ក្រុង ត្រូវប្រេីអំណាចរបង្ក្រាបល្បែងស៊ីសងក្នុងមូលដ្ឋានរបស់ខ្លួន ដោយមិនបាច់សុំយោបល់ខេត្ត...

ចំនួនអ្នកទស្សនា: Views

 

ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី០៤ខែកញ្ញាឆ្នាំ២០២២ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានលេីកឡេីងថា លោកអត់ដែលបានចុះហត្ថលេខា ឬឯកភាពលើលិខិតបទដ្ឋានណាមួយឱ្យបើកល្បែងស៊ីសងទេ។ ដូច្នេះរដ្ឋបាលស្រុក-ក្រុងមានអំណាចគ្រប់គ្រាន់ក្នុងការបង្ក្រាបល្បែងស៊ីសងទាំងអស់នោះដោយមិនបាច់សុំយោបល់ពីខេត្តឡើយ។

លោក វ៉ី សំណាង បានលេីកឡេីងដូចនេះ បន្ទាប់ពីមានគណៈបញ្ជាការឯកភាពនៃស្រុកមួយ បានសុំមករដ្ឋបាលខេត្តឱ្យមានការណែនាំថា ត្រូវធ្វើយ៉ាងណាគ្រាដែលស្រុករបស់ខ្លួនកើតមានល្បែងស៊ីសងច្រើន ពិសេសនៅតាមទីប្រជុំជន់និងហាងកាហ្វេនានា។ ទន្ទឹមនេះ ល្បែងទាំងនោះ ជាល្បែងអនឡាញមាន ឆ្នោតឡូតូ ជល់មាន់ និងឆ្នោតវៀតណាម ដែលបច្ចុប្បន្ន បាននិងកំពុងពង្វក់ប្រជាពលរដ្ឋក្នុងមូលដ្ឋានហើយល្បែងទាំងនោះ ក៏បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ពលដ្ឋក្នុងមូលដ្ឋាន។

អភិបាលខេត្តកំពង់ស្ពឺ បានស្តីបន្ទោសថា ចំពោះរឿងល្បែងស៊ីសងក្នុងដែនគ្រប់គ្រងរបស់គណៈបញ្ជាការឯកភាពស្រុក-ក្រុងនីមួយៗមិនគួរនិយាយ ឬសុំយោបល់នោះទេ ក្នុងនាមអាជ្ញាធរដែនដីជួបបទល្មើស ត្រូវតែបង្ក្រាបដោយមិនសុំយោបល់ខេត្តនោះទេ ព្រោះខេត្តមិនដែលបានសញ្ញេ ឬចុះហត្ថលេខាឱ្យបើកអនឡាញឆ្នោតឡូតូ ជល់មាន់ឡើយ។ លោកក៏បានសុំឱ្យអាជ្ញាធរស្រុក-ក្រុងមើលលិខិត ឯកសាររបស់អ្នកបើកល្បែងទាំងអស់នោះ តើមានកស៊ីញ្ញេ ឬចុះហត្ថលេខាឯកភាពពីរដ្ឋបាលខេត្តដែរឬទេ។


ពាក់ពន្ធ័នឹងការបើកល្បែងអនឡាញនេះ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានបញ្ជាក់ពីជំហរមិនចូលរួមថាលោកមិនចូលចិត្តល្បែងស៊ីសងពាលាអាវ៉ាសែអ្វីនោះទេ ហើយបើកើតមានអាជ្ញាធរស្រុក-ក្រុងត្រូវតែបង្ក្រាបដោយមិនត្រូវយោគយល់ និងលើកលែងឡើយ ហើយកុំសុំយោបល់ រួចប្រើទៅ ប៉ូលីស ប៉េអឹម ដែលស្ថិតក្នុងដែនគណៈបញ្ជាការឯកភាព ដឹកនាំធ្វើទៅដើម្បីភូមិ-ឃុំ មានសុវត្ថិភាព៕