-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Monday, August 29, 2022

កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនចំនួន ៤នាក់ ដោយសង្ស័យទៅនឹងករណីជួញដូរមនុស្ស...

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ ៖  កាលពី ល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនជនជាតិចិនចំនួន៤នាក់  ចំណុចភ្លើងស្តុបផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយសង្ស័យពាក់ព័ន្ធទៅនឹងករណីជួញដូរមនុស្ស។

រថយន្តតាក់សុីមួយគ្រឿង ម៉ាកឡិចសុីសRX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-3009 អ្នកបើកបរជនជាតិខ្មែរ ដឹកជនជាតិចិនចំនួន៤នាក់ សង្ស័យពាក់ព័ន្ធករណីជួញដូរមនុស្ស នៅក្រុងព្រះសីហនុ បានបើកចេញពីក្រុងព្រះសីហនុ ឆ្ពោះចូលរាជធានីភ្នំពេញ ហើយបានប្រកាសផ្សព្វផ្សាយឲ្យកងកម្លាំងសមត្ថកិច្ច បណ្តាខេត្ត ក្រុង ស្ទាក់ចាប់ឃាត់ ។

រថយន្តភិនភាគខាងលើ ត្រូវបានកម្លាំងស្នងការខេត្តកំពង់ស្ពឺហៅឃាត់ដែរតែមិនឈប់ ព្យាយាមបន្តបើកគេចរហូត លុះដល់ចំណុចភ្លើងស្តុបជម្ពូវ័ន ផ្លូវជាតិលេខ៤ ទើបកម្លាំងនគរបាលចរាចរក្រុងភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យស្ទាក់ឃាត់បានរថយន្តមួយគ្រឿងខាងលើមានដឹកជនជាតិចិនចំនួន៤នាក់ ។  

ឃាត់បានរថយន្តតាក់សុីមួយគ្រឿងខាងលើ រួមជាមួយជនជាតិចិនចំនួន៤នាក់ សមត្ថកិច្ចនាំយកទៅប៉ុស្តិ៍ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រងចាំខាងនាយកដ្ឋានប្រឆាំង និងការពារការជួញដូរមនុស្ស នាំយកទៅសាកសួរបន្តតាមនីតិវិធី ៕