-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Wednesday, August 31, 2022

សមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសបានចំនួន៩ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន ៣២នាក់...

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ ៖ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៩ករណីនៅទូទាំងប្រទេស កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន៣២នាក់ (ស្រី៧នាក់)។

ក្នុងចំណោមជនសង្ស័យទាំង៣២នាក់ រួមមាន ៖ ជួញដូរ៥ករណី ឃាត់១៣នាក់ (ស្រី៣នាក់), ដឹកជញ្ជូនរក្សាទុក១ករណី ឃាត់២នាក់, ប្រើប្រាស់៣ករណីឃាត់១៧នាក់ (ស្រី៤នាក់)។ វត្ថុតាងដែលចាប់យកសរុប នៅថ្ងៃទី៣០ ខែសីហា រួមមាន ៖ មេតំហ្វេតាមីន (Ice) ស្មើ ០,៥៣ ក្រាម និង ១៣កញ្ចប់តូច។


ជាលទ្ធផល ខាងលើ ៨ អង្គភាព បាន ចូលរួម បង្ក្រាប ៖ នគរបាល ៖ ៦ អង្គភាព ១ : មន្ទីរ ៖ ប្រើប្រាស់ ២ ករណី ឃាត់ ១០ នាក់ ស្រី ១ នាក់ ។ ២ : កំពង់ឆ្នាំង ៖ ជួញដូរ ១ ករណី ឃាត់ ៦ នាក់ ស្រី ៣ នាក់ និង អនុវត្តន៍ ដីកា ១ ករណី ចាប់ ១ នាក់ ចាប់ យក Ice ០,៤២ ក្រាម ។ ៣ : កំពត ៖ ជួញដូរ ១ ករណី ឃាត់ ១ នាក់ និង អនុវត្តន៍ ដីកា ១ ករណី ចាប់ ១ នាក់ ចាប់ យក Ice ១ កញ្ចប់ តូច ។ ៤ : ក្រចេះ ៖ ជួញដូរ ១ ករណី ឃាត់ ៣ នាក់ ចាប់ យក Ice ១ កញ្ចប់ តូច ។ ៥ : សៀមរាប ៖ ប្រើប្រាស់ ១ ករណី ឃាត់ ៧ នាក់ ស្រី ៣ នាក់ ។ ៦ : ត្បូងឃ្មុំ ៖ រក្សា ទុក ១ ករណី ឃាត់ ២ នាក់ និង អនុវត្តន៍ ដីកា ១ ករណី ចាប់ ១ នាក់ ចាប់ យក Ice ១ កញ្ចប់តូច ។ កងរាជអាវុធហត្ថ ៖ ២ អង្គភាព ១ ៖ កំពង់ចាម ៖ ជួញដូរ១ករណី ឃាត់ម្នាក់ ចាប់យក Ice ០,១១ ក្រាម និងនៅរាជធានីភ្នំពេញ ៖ ជួញដូរ១ករណីឃាត់២នាក់ ចាប់យក Ice ១០ កញ្ចប់តូច៕


👉