-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Friday, August 19, 2022

អាចារ្យ គណៈកម្មការពុទ្ធបរិស័ទ្ធចំណុះជើងវត្តកំពង់ហ្លួង ធ្វើញាត្តិផ្ដិតមេដៃមិនគាំទ្រការតែងតាំងរភិក្ខុ ញឹម សុភារ ធ្វើជាព្រះចៅអធិការវត្តកំពង់ហ្លួង....

ចំនួនអ្នកទស្សនា: Views

 

ខេត្តតាកែវ.នៅល្ងាចថ្ងៃទី១៩ខែសីហារឆ្នាំ២០២២ អាចារ្យគណៈកម្មការនឹងពុទ្ធបរិស័ទចំណុះជើងវត្តកំពង់លួងស្ថិតនៅក្នុងភូមិកំពង់លួង ឃុំអង្គរបុរី ស្រុកអង្គបុរី ខេត្តតាកែវ បានធ្វើញត្តិនិងផ្តិតមេដៃមិនគាំទ្រចំពោះភិក្ខុសង្ឃ ញឹម សុភាដែលត្រូវតែងតាំងជាព្រះចៅអធិការវត្តកំពង់លួងនៅថ្ងៃទី ២០ ខែសីហាឆ្នាំ ២០២២។

បើយោងតាមមតិរបស់គណកម្មការអាចារ្យវត្តនិងពុទ្ធបរិស័ទចំណុះជើងវត្តរួមទាំងប្រជាពលរដ្ឋទូទាំងស្រុកមិនពេញចិត្តនឹងបុគ្គលសង្ឃ ញឹម សុភា ជាព្រះចៅអធិការវត្តកំពង់ហ្លួងនោះទេដោយសារបុគ្គលសង្ឃរូបនេះជាព្រះចៅអធិការ វត្តសំបូរសាគរដែលហៅក្រៅ វត្តព្រៃផ្គាំ រួចទៅហើយ ។

ចំពោះអាកប្បកិរិយាមានបញ្ហាជាមួយពុទ្ធបរិស័ទជាច្រើនករណីហើយជាបុគ្គលសង្ឃមិនគោរពកាន់ការដឹកនាំទីវត្តអារាមប្រើកាយវិការមិនសមរម្យទៅលើគណៈកម្មការវត្តនិងពុទ្ធបរិស័ទចំណុះជើងវត្តដោយមានភាពជួយសម្របសម្រួលអន្តរាគមន៍ពីព្រះអនុគណ ជុំ ចេងព្រះចៅអធិការវត្តភ្នំបូរីបាននិមន្តបុគ្គលសង្ឃញឹមសុភាមកគ្រប់គ្រងជាព្រះចៅអធិការវត្តកំពង់ហ្លួងស្ដីទីបណ្ដោះអាសន្នតែងតាំងពីឆ្នាំរហូតមកដល់បច្ចុប្បន្ននេះក្នុងការគ្រប់គ្រងដឹកនាំព្រះសង្ឃនិងគណកម្មការអាចារ្យវត្តរួមទាំងពុទ្ធបរិស័ទចំណុះជើងវត្តមិនសប្បាយ កើតទុកមិនសុខចំពោះព្រះចៅអធិការវត្តដែលតែងតែប្រើកាយវិការនិងសង្ឃដោយការប្រកួតឯងអាងច្រឡោតខាងមិនគោរពវិន័យរួមទាំងមើលងាយដល់គណៈកម្មការអាចារ្យគ្រប់គ្រងបច្ច័យដែលសប្បុរសជនបានចូលរួមកសាងសមិទ្ធិផលនានាក្នុងការចំណាយមិនឲ្យព្រះសង្ឃនិងគណកម្មការអាចារ្យវត្តដឹងឡើយ។

លោកតាៗ ជាគណៈកម្មការវត្តជាច្រើនរូបសុំមិនបញ្ចេញឈ្មោះបានលើកឡើងថាបើអនុគុណស្រុកនិងលោកអភិបាលស្រុករួមទាំងមន្ទីធម្មការខេត្តនៅតែបន្តតែងតាំងព្រះសង្ឃអង្គនេះពុទ្ធបរិស័ទចំណុះជើងវត្តរួមទាំងប្រជាពលរដ្ឋក្នុងស្រុកអង្គរបុរីលែងមានជំនឿទៅលើថ្នាក់ដឹកនាំទៀតហើយជាពិសេសវត្តកំពង់លួងសប្បុរសជនបាត់បង់ស្មារតីក្នុងការធ្វើបុណ្យកសាងនៅទីនេះបន្តទៀតហើយ។

សូមរង់ចាំវគ្គបន្ត