-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Monday, August 15, 2022

តើពិតដែររឺទេ? ដែលថាលោកអធិការរងស្រុកទ្រាំងម្នាក់ទទួលផែនគ្រឿងញៀន ចាប់ជនល្មើសបានហើយថ្នូរនិងទឹកប្រាក់ដោះលែងចំនួន១៥០០ដុល្លានោះ..

ចំនួនអ្នកទស្សនា: Views

 

តាកែវ:ទ្រាំង ព៌ត៏មានទើបទទួលបានពីមហាជនថា កាលពីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២៤.០០នាទី កម្លាំងប្រចាំការនៅគោលដៅស្ពានប៉ុស្ថិ៍រដ្ឋបាល សន្លុង ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ

បានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ ក្នុងនោះជនសង្ស័យម្នាក់ មានដីកាតាមចាប់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន។ប្រភពច្បាស់ការមួយបានបញ្ជាក់ថា ជនសង្ស័យម្នាក់ ត្រូវបានគេស្គាល់ឈ្មោះថា ឡុង ហាក់ ភេទប្រុសអាយុ៣៩ឆ្នាំរស់នៅភូមិស្មោង ស្រុកទ្រាំង ខេត្តតាកែវ មានដីការចាប់ខ្លួនពាក់ព័ន្ធនិងគ្រឿងញៀនខុសច្បាប់។

ដោយឡែកជនសង្ស័យម្នាក់ទៀតមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេព្រោះមិនមានជាប់ពាក់ពន្ធ័និងសមត្ថកិច្ចហើយក៏បានដោះលែងវិញភ្លាមៗ។


ប្រភពដដែលបានបន្តទៀតថា ក្រោយការឃាត់ខ្លួនជនសង្ស័យប្រពន្ធគាត់បានរត់រកលុយអ្នកជិតខាងទាំងយប់កណ្តាលអាទ្រាធទៅអោយលោក ប៉ាត ម៉ាត អធិការរងទទួលផែនគ្រឿងញៀនស្រុកទ្រាំងដើម្បីជាថ្នូរនៃការដោះលែងប្តីរបស់ខ្លួនបានត្រលប់មកផ្ទះវិញ ទីបំផុតជនសង្ស័យចាប់តាមដីកាត្រូវបានដោះលែងនៅវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី១៣ខែសីហា ឆ្នាំ២០២២ ចំណែកទឹកប្រាក់ចំនួន១៥០០ដុល្លា លោក ប៉ាត ម៉ាត យកជាថ្នូរសំរាប់ការលប់ដីការចាប់ខ្លួន របស់អយ្យការអមសាលាដំបូងខេត្តតាកែវ

មហាជនមានសំនួរសួរជាចម្ងល់ថាតើ ប៉ូលិសចាប់ច្រលំហេតុអ្វីបានជាប្រពន្ធជនសង្ស័យឈ្មោះឡុងហាក់រត់រកលុយទាំងយប់ផ្អើលអស់អ្នកស្រុកអ្នកភូមិ យកលុយទៅអធិការដ្ឋានទាំងយប់។

តើទង្វើនេះជាការប្រព្រឹត្តខុសនិងនិតិវិធីច្បាប់ដែររឺយ៉ាងណា?

អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយពីលោកអធិការ៕