-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Friday, August 12, 2022

ករណីឆ្លងប្រចាំថ្ងៃនៃជំងឺកូវីដ-១៩ របស់ប្រទេសជប៉ុនកើនឡើងដល់កម្រិតខ្ពស់បំផុតមួយដែលមានចំនួន ២៥០ ៤០៣នាក់

ចំនួនអ្នកទស្សនា: Views

      

 ភ្នំពេញ:ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ប្រទេសជប៉ុនបានកត់ត្រាករណីឆ្លងថ្មីប្រចាំថ្ងៃនៃជំងឺកូវីដ-១៩ ចំនួន ២៥០ ៤០៣នាក់កាលពីថ្ងៃពុធ ដែលជាកំណត់ត្រាប្រចាំថ្ងៃខ្ពស់បំផុតមួយ ស្របពេលដែលមានការព្រួយបារម្ភអំពីភាពតានតឹងលើប្រព័ន្ធវេជ្ជសាស្ត្រដោយសាររលកថ្មីនៃជំងឺរាតត្បាតនេះ។

ដោយត្រូវបានជំរុញដោយប្រភេទវ៉ារ៉្យង់រង BA.5 នៃវីរុសបម្លែងថ្មីអូមីក្រុងដែលអាចឆ្លងបានខ្លាំង បានធ្វើឱ្យតួលេខឆ្លងប្រចាំថ្ងៃមានលើសពីកំណត់ត្រាមុនដែលមានចំនួន ២៤៩ ៨៣០នាក់កាលពីថ្ងៃទី៣ ខែសីហា។ ករណីស្លាប់ថ្មីសរុបទាក់ទងនឹងជំងឺកូវីដ-១៩ មានចំនួន ២៥១នាក់ត្រូវបានបញ្ជាក់នៅទូទាំងប្រទេសជប៉ុន។

ក្រសួងសុខាភិបាលរបស់ប្រទេសនេះបាននិយាយថា ចំនួនអ្នកឆ្លងដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារមានរោគសញ្ញាធ្ងន់ធ្ងរបានកើនឡើងចំនួន ១៦នាក់កាលពីថ្ងៃអង្គារ ដែលធ្វើឱ្យចំនួនសរុបមានដល់ ៥៩៧នាក់ តិចជាងចំនួនខ្ពស់មួយកាលពីរដូវក្តៅមុននៅពេលដែលករណីធ្ងន់ធ្ងរមានលើសពី ២ ០០០នាក់អស់រយៈពេលជាច្រើនសប្តាហ៍។

ខេត្តចំនួន ២០ ក្នុងចំណោមខេត្តចំនួន ៤៧ របស់ប្រទេសជប៉ុន បានកត់ត្រាចំនួនអ្នកឆ្លងថ្មីប្រចាំថ្ងៃ។ រដ្ឋាភិបាលទីក្រុងតូក្យូកាលពីថ្ងៃពុធបានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៣៤ ២៤៣នាក់ ខណៈដែលខេត្តអូសាកា និងខេត្តអៃជី បានកត់ត្រាករណីឆ្លងប្រចាំថ្ងៃចំនួន ២៣ ៧៣០នាក់ និង ១៨ ៨៦២នាក់រៀងៗខ្លួន៕(ប្រភព ភីបផលដេលី បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ dara