-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Monday, August 1, 2022

សត្វព្រៃកម្រព ប្រភេទពង្រួលភ្នំចំនួន៥ក្បាលនៅរស់ ត្រូវបានកំលាំងសមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ស្ពឺរធ្វេីការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យបានម្នាក់........

ចំនួនអ្នកទស្សនា: Views

ខេត្តកំពង់ស្ពឺ. ថ្ងៃទី០១ខែសីហា ឆ្នាំ ២០២២ ដោយអនុវត្ត​តាមបទបញ្ជា​លោកឧត្ដមសេនីយ៍ទោ​ ស​ម​ សាមួ​ន​ ស្នងការ​នគរបាលខេត្ដកំពង់ស្ពឺ​ ផែននគរបា​លប្រឆាំងបទល្មើសសេដ្ឋកិច្ច​ បានធ្វើ​ការស្រាវជ្រាវ​បង្រ្កាប​ករណីដឹកជញ្ជូន​ជួញដូរសត្វព្រៃ​ប្រភេ​ទ​កម្រឃាត់ខ្លួនជនសង្ស័​យបានម្នាក់​រួម​ជាមួយសត្វ​(ពង្រួលភ្នំ​៥ក្បាលរស់)។ 

តាមការ​បញ្ជាក់​ពីជំនាញ​ថា​ ក្រោយការទទួលបានព័ត៌មានពីមូលដ្ឋានសម្ងាត់​ កំលាំង​ជំនាញ​ប្រឆាំង​បទល្មេីស​សេដ្ឋ​កិច្ច​ បានស្នេីសុំ​គោលការណ៍​និងឈានដល់កិច្ចប្រតិបត្ដិការបង្រ្កាបជាកស្ដែងកាលពី​យប់វេលាម៉ោង ១១​នឹង​៣០​នាទី នៅចំណុច​ភូមិក្រាំ​ងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជាលទ្ធផល​ ឃាត់​ខ្លួនជនសង្ស័យ០១នាក់

ឈ្មោះ ទុំ​ ភក្រ​ ភេទប្រុស អាយុ៣៨​ ឆ្នាំ​ មានទីលំនៅភូមិពោធិមាស​ ឃុំត្រពាំងជោ​ ស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ។ 

-វត្ថុតាងជាក់ស្តែង  សត្វពង្រូល​ ចំនួន០៥​ ក្បាល(ប្រហែល​២៨kg)នៅថៃ្ងទី​០១​ ខែសីហា​ ឆ្នាំ​២០២២​ សមត្ថកិច្ច​នគរបាល​បានធ្វើ​ការប្រគល់វត្ថុតាង​ រួមជាមួយ​ជនសង្ស័​យ​ទៅ​ មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់និងនេ​សាទខេត្ដ​ ដេី​ម្បី​បន្ដនីតិវិធី​ ៕