-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Tuesday, July 12, 2022

ការដាំដុះបន្លែ ដោយប្រើ ប្រាស់ជីកំប៉ុស្ត គឺធានាសុវត្ថិភាព ហើយអ្នកទទួលទានមានសុខភាពល្អ

ចំនួនអ្នកទស្សនា: Views

 

(ខេត្តសៀមរាប): ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ កសិករមួយរូបរស់នៅស្រុកសូទ្រនិគម ខេត្តសៀម រាប ប្រកាន់យកការដាំដំណាំកសិកម្ម ដោយប្រើប្រាស់ជីកំប៉ុស្ត ជាជាងការប្រើប្រាស់សារធាតុគីមី នាំឱ្យប៉ះពាល់សុខភាពអ្នកទទួលទាន រហូតធ្វើឱ្យដំណាំលោកមានការទទួលស្គាល់ពីក្រសួងកសិកម្មនិងអតិថិជនជាអ្នកទទួលទាន។  លោកឈាវ ហុង អាយុជាង ៦០ឆ្នាំ រស់នៅឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀម រាប បានឱ្យដឹងថា លោកចាប់យកអាជីពដាំបន្លែចម្រុះរយៈពេលជាង២០ឆ្នាំមកហើយ ដោយមានដាំបន្លែ ជីគ្រប់មុខ ផលិតស្រូវពូជ ចិញ្ចឹមមាន់ បណ្តុះផ្សិត និងចិញ្ចឹមត្រីជាបន្តបន្ទាប់។ ពីមួយឆ្នាំទៅមួយឆ្នាំ អាជីវកម្មរបស់លោក មានការវិវត្តន៍រីកចម្រើនជាលំដាប់ ដោយ សារមានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការ និងគម្រោងកម្មវិធីផ្សេងៗ បានមកជួយជាបច្ចេកទេស និងសម្ភារចាំបាច់សម្រាប់ជំរុញឱ្យផលិតកម្មបន្លែសុវត្ថិភាព ការចិញ្ចឹមាន់ ត្រី និងស្រូវពូជ ទទួលបានជោគជ័យ។ លោកបន្តថា ចាប់ផ្តើមការងារដាំដុះដំបូង លើផ្ទៃដីជាង១ហិកតាប៉ុណ្ណោះ តែបច្ចុប្បន្នលោកបានពង្រីកផ្ទៃដីធ្វើកសិកម្មសរុបចំនួន៦ហិកតា។ លោកបន្តទៀតថា ក្រោយទទួលបានការបណ្តុះបណ្តាលពីការងារដំាដុះបន្លែសុវត្ថិភាព និងអត្ថប្រយោជន៍របស់រោងសំណាញ់ ពីអ្នកជំនាញផ្នែកកសិកម្មមក លោកក៏សម្រេច ចិត្តជ្រើសរើសការដាំដុះបន្លែបែបសុវត្ថិភាព និងបានពង្រីករោងសំណាញ់ជាបន្តបន្ទាប់ ដើម្បីផ្គត់ផ្គង់តម្រូវការបញ្ជា ទិញបន្លែសុវត្ថិភាព។ បន្ថែមពីនេះ គ្រប់ដំណាំទាំងអស់នៅក្នុងកសិដ្ឋានលោក សុទ្ធ តែដាំដុះដោយប្រើប្រាស់ជីកំប៉ុស្ត ដែលផលិតបានដោយ ខ្លួនឯង ដែលកត្តាទាំងនេះហើយ ធ្វើឱ្យបន្លែរបស់លោក មានការទទួលស្គាល់ពីក្រសួងកសិកម្ម និងអតិថិជនជាអ្នក ទទួលទានមកពីគ្រប់ទិសទី។ លោកបន្តទៀតថា ការប្រើប្រាស់ជីកំប៉ុស្ត មិនប៉ះពាល់សុខភាពអ្នកទទួលទាន ធ្វើឱ្យបន្លែមានរសជាតិឆ្ងាញ់ អាចប្រមូលផលបានយូរអង្វែងជាងការប្រើប្រាស់ជីគីមី ជាហេតុធ្វើឱ្យរូបលោកជ្រើស រើសប្រើប្រាស់ជីកំប៉ុស្តរហូតដល់៨០ភាគរយនៅលើផ្ទៃដី១ម៉ែត្រក្រឡា។ មានចុងអង្ករ មានកន្ទក់ កាកស្ក កំបោស យើងយកមកបំប្លែងឱ្យកើតជាជីកំប៉ុស្ត យើងមាន់អាចម៍មាន់ យកមកច្របល់ឱ្យចូលគ្នាទៅកើត ជាកំប៉ុស្ត ហើយរយៈកាលប្រើ យើងធ្វើទុករយៈពេល៣ខែទៅអាចប្រើបានហើយ តែជីនេះប្រើអត់អស់ទេ ខ្ញុំលក់ចេញ លក់ទៅប្រជាពលរដ្ឋដែលគាត់ត្រូវការ ក្នុង១តោនស្មើនឹង៦០ម៉ឺនរៀល។ ទាក់ទងនឹងធ្វើកសិកម្មដាំបន្លែ ផ្តោតទៅលើបន្លែទាំងអស់ បើកាលណាអត់មានជីកំប៉ុស្តទេ ត្រូវប្រឈមនឹងបញ្ហាច្រើន និយាយរួមមិនអាចអត់ជីកំប៉ុស្តបានទេ បើសិនជាផ្អែកលើជីគីមីទាំងស្រុងមិនអាចបង្វិលជុំបន្លែគ្រប់មុខបានទេ មានហើយប្រើច្រើនជាងគីមីមួយគុណនឹងបី គុណនឹងបួន សំខាន់អត្ថប្រយោជន៍របស់ជីកំប៉ុស្ត និយាយរួមការដាំបន្លែនិងឈើហូបផ្លែប្រើក្នុងមួយឆ្នាំ បើគិតទៅជាង១០០តោន ចូល១២០ទៅ១៣០តោន។ សូមជម្រាបផងដែរថា ជីកំប៉ុស្ត គឺជាជីដែលផ្តុំឡើង ដោយ សារធាតុសរីរាង្គផ្សេងៗ ហើយទុកឱ្យបំបែកធាតុ ក្នុងរយៈពេលកំណត់មួយសិន មុននឹងយកមកប្រើប្រាស់។ ជីកំប៉ុស្ត មានអត្ថប្រយោជន៍ជាច្រើន ដល់ការលូតលាស់ដំណាំ ដូចជា ជួយកាត់បន្ថយការបំពុលបរិស្ថាន ជួយបង្កើនជីជាតិដី និងផលិតភាពដី ដើម្បីឈានទៅរកការបង្កើនទិន្នផល គុណភាពផលិតផលដំណាំ ដែលអាចជួយកាត់ បន្ថយការប្រើប្រាស់ជីគីមី។ ការប្រើប្រាស់ជីកំប៉ុស្ត ជាយន្តការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព និងសុវត្ថិភាព៕