-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Tuesday, July 12, 2022

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញបិទការប្រកួតកីឡាបាល់ទាត់ និងបាល់ទះ ពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចូលរួមអបអរខួបអនុស្សាវរីយ៍លើកទី២៩ ថ្ងៃបង្កើតកងរាជអាវុធហត្

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញបិទការប្រកួតកីឡាបាល់ទាត់ និងបាល់ទះ ពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចូលរួមអបអរខួបអនុស្សាវរីយ៍លើកទី២៩ ថ្ងៃបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២២)។

ការប្រកួតនេះ ត្រូវបានធ្វើឡើងនៅបរិវេណវិទ្យាល័យបាក់ទូក ដោយមានការចូលរួមពីលោក លោកស្រី អតីតលោកគ្រូអ្នកគ្រូ និងអតីតសិស្សសាលាបាក់ទូក នាយ នាយរង អាវុធហត្ថរាជធានីភ្នំពេញយ៉ាងច្រើនកុះករ។

តាមរបាយការណ៍ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ការប្រកួតដណ្តើមពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រារព្ធពិធីបិទនៅថ្ងៃនេះ គឺចាប់ផ្តើមដំណើរការឡើង តាំងពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ដោយប្រើរូបមន្ត ប្រកួតជម្រុះក្នុងពូល និងជ្រើសរើសយកក្រុមដែលឈ្នះ ក្នុងពូលនីមួយៗ មកធ្វើការប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។ ការប្រកួតទាំងពីរប្រភេទកីឡានេះ មានក្រុមកីឡាករចូលរួមចំនួន៣៩ក្រុម ក្នុងនោះ វិញ្ញាសាបាល់ទាត់ មាន២០ក្រុម និងវិញ្ញាសាបាល់ទះ មាន១៩ក្រុម សរុបកីឡាករចូលរួមទាំងអស់ មានចំនួន៥០៣នាក់។

ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានថ្លែងកោតសសើរដល់ក្រុមកីឡាករ រួមនិងក្រុមការងារ ដែលបានរៀបចំការប្រកួត តាំងពីវគ្គដំបូង រហូតដល់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃនេះ បានបញ្ចប់ទៅដោយរលូន និងបង្ករភាពសប្បាយរីករាយ ក្រោមម្លប់សន្តិភាពពេញផ្ទៃប្រទេស ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសជាតិ។

លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្តថា តាំងពីលោកនៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រហូតមកដល់លោកធ្វើជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកតែងតែបំផុសស្មារតីចូលរួមគាំទ្រ និងលេងកីឡាដើម្បីនាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព និងជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន ស្របតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ របស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជលើផ្ទៃប្រទេស។

ក្រោយចប់ការប្រកួត លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រគល់ពានរង្វាន់ជូនដល់ក្រុមទាំង០៦ ដែលទទួលបានជ័យលាភីផ្តាច់ព្រ័ត្រទាំងពីរប្រភេទកីឡា ដោយចំណាត់លេខ១ ទទួលបានពានមាស១ ទឹកប្រាក់ចំនួន ២លានរៀល, ចំណាត់ថ្នាក់លេខ២ ទទួលបានពានប្រាក់១ ទឹកប្រាក់ចំនួន ១លាន៥សែនរៀល, ចំណាត់ថ្នាក់លេខ៣ ទទួលបានពានសំរឹទ្ធ១ ទឹកប្រាក់ចំនួន ១លានរៀលដូចៗគ្នា ព្រមទាំងបានថតរូបទុកជាអនុស្សាវរីយ៍ ក្រោមបរិយាកាស សប្បាយរីករាយបំផុត៕