-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Saturday, July 30, 2022

ឯកឧត្តម សុខ ប្រសិទ្ធិប្រកាសគាំទ្រចាំពេញទំហឹងលើការធ្វើវិសោធនកម្មលើទី១០នៃរដ្ឋធម្មនុញ្ញដែលសភាបានពិនិត្យនិងអនុម័ត

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ.ថ្ងៃទី៣០ខែកក្ដដាឆ្នាំ២០២២ ឯកឧត្តម សុខ ប្រសិទ្ធិ ប្រធានក្រុមអ.ម.តទី១២ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងលើការធ្វើវិសោធនកម្មលើកទី១០នៃរដ្ឋធម្មនុញ្ញ ដែលរដ្ឋសភាបានពិនិត្យ និងអនុម័តរួចហើយនោះ។

ដោយយោងតាមការបញ្ជាក់របស់ក្រុមប្រឹក្សាធម្មនុញ្ញ និងការបកស្រាយ ដ៏ត្រឹមត្រូវរបស់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបង្ហាញយ៉ាងច្បាស់ថា ការធ្វើវិសោធនកម្មលើកទី១០នៃរដ្ឋធម្មនុញ្ញ ធ្វើឡើងយ៉ាងត្រឹមត្រូវស្របតាមគោលការណ៍ និងនីតិវិធីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។

 ជាពិសេសធានាបាននូវការគោរពគោលការណ៍គ្រឹះ នៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងជារបបដឹកនាំប្រទេសតាមបែបសភានិយម ព្រមទាំងជាការលើកកម្ពស់នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលប្រជាជនកម្ពុជាបង្ហាញឆន្ទៈ និងប្រើសិទ្ធិអំណាចរបស់ខ្លួនតាមរយៈការបោះឆ្នោតថ្មីៗកន្លងទៅនេះ ស្របតាមគោលការណ៍ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ព្រមទាំងច្បាប់ និងបទដ្ឋានគតិយុត្តិជាធរមានរបស់ជាតិ។

ឯកឧត្តម សុខ ប្រសិទ្ធិ បានមើលឃើញយ៉ាងច្បាស់ថា ការធ្វើវិសោធនកម្មនេះ ធ្វើឡើងដើម្បីការពារឧត្តមប្រយោជន៍ជាតិ ជាពិសេសបំពេញចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ និងការធានាឱ្យស្ថាប័នរដ្ឋមានកិច្ចដំណើរការប្រព្រឹត្តទៅដោយរលូន មិនជាប់គាំង និងធានាបាន និរន្តរភាពគ្រប់កាលៈទេសៈទាំងអស់។ 

កាន់តែពិសេសនោះ វិសោធនកម្មនេះ ធ្វើឡើងក្នុងឆន្ទៈ និងស្មារតីដ៏មុះមុតក្នុងការបញ្ចៀសការជាប់គាំងផ្នែកនយោបាយ ធ្វើឱ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍសង្គមជាតិ ដែលជាការខាតផលប្រយោជន៍របស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។

ឯកឧត្តម សុខ ប្រសិទ្ធិ សូមប្រកាសយ៉ាងមហោឡារឹកគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះការធ្វើវិសោធនកម្មលើកទី១០នៃរដ្ឋធម្មនុញ្ញ ហើយសូមប្រកាស ប្រឆាំងដាច់ខាតរាល់ជនណាមានចេតនាទុច្ចរិតទាំងឡាយ ដែលចង់រារាំងនូវដំណើរការធ្វើវិសោធនកម្មនេះ៕ 

                     ឧត្តម សុខ ប្រសិទ្ធិ