-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Thursday, July 28, 2022

ប៊ីចេងចំនួន ១៨តោន ដែលបានក្លែងបន្លំពាណិជ្ជសញ្ញា និងក្លែងទំនិញ ឆែកឆេរត្រួតពិនិត្យ និងដកហូតបាន និងត្រូវបានដុតបំផ្លាញចោល...

ចំនួនអ្នកទស្សនា: Views

 


សៀមរាប៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ  ប៊ីចេងក្លែងក្លាយចំនួន១៨តោន ដែលបានក្លែងបន្លំពាណិជ្ជសញ្ញា និងក្លែងផលិតផលទំនិញ ត្រូវបានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃស្នងការដ្ឋានការនគរខេត្តសៀមរាប ឆែកឆេរត្រួតពិនិត្យ និងដកហូតបាន និងត្រូវបានដុតបំផ្លាញចោល  ស្ថិតនៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ថ្លែងក្នុងឱកាសដុតបំផ្លាញចោលនូវប៊ីចេងក្លែងក្លាយ លោក ទូច យុទ្ធា អនុលេខាធិការដ្ឋាន បានលើកឡើងថា វត្ថុតាងទាំងនេះ គឺជាបទល្មើសក្នុងការក្លែងបន្លំពាណិជ្ជសញ្ញា និងក្លែងផលិតផលទំនិញ ដោយបានរំលោភទៅលើសិទ្ធបញ្ញា ក្រុមហ៊ុនដែលបានធ្វើការចុះបញ្ជីនៅក្រសួងពាក់ព័ន្ធ។ កម្លាំងសមត្ថកិច្ចជំនាញ បានដកហូតកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងខេត្តសៀមរាប ខេត្តសៀមរាប ដោយដំបូងយកទៅរក្សាទុកនៅស្នងការនគរបាលខេត្ត ដើមី្បរងចាំការសម្រេចពីតុលាការ។ ក្រៅពីដុតបំផ្លាញចោល សមត្ថកិច្ចក៏បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តសៀមរាបផងដែរ។

លោក ប៉ុន តារា ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថា ចំពោះករណី បុគ្គលម្ចាស់ ផលិតផលក្លែងក្លាយនេះ ត្រូវបានសាលាដំបូងខេត្ត ចេញសាលក្រមដាក់ពន្ធនាគាររយៈពេល១ឆ្នាំហើយ៕