-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Tuesday, July 19, 2022

រថយន្តត្រេអ៊ី មួយគ្រឿងផ្ទុកឈើជាង៦ម៉ែត្រគូប ចេញពីខេត្តព្រះវិហារ បម្រុងលោតឆ័ត្រយកមកចែកចាយក្នុងទីរួមខេត្តសៀមរាប សមត្ថកិច្វរឹបអូសយកមករក្សាទុក..

ចំនួនអ្នកទស្សនា: Views

 

សៀមរាប ៖ ហេតុការណ៍បង្ក្រាបនេះ ត្រូវបានធ្វើឡើងនៅវេលាម៉ោង២១និង៣០នាទីយប់ ថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិត្រពាំងស្វាយ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។
បើតាមប្រសាសន៍របស់លោកវរសេនីយ៍ទោ ម៉េង សំណាង នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងនាថ្ងៃទី ១៩ ខែកក្កដា នេះថា ដោយមានការចង្អុលបង្ហាញពីលោកស្នងការ និងស្នងការរង ព្រមទាំងលោកនាយការិយាល័យ ទើបលោកដឹកនាំកម្លាំងការិយាល័យនគរបាលជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងនគរបាលស្រុកស្វាយលើ សហការជាមួយនឹងកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាប ចុះបង្ក្រាបករណីរថយន្តដឹកឈើមួយគ្រឿង ម៉ាកត្រេអ៊ី នោះ ដែលមានផ្ទុកឈើប្រភេទលេខ៣ (ត្បែង និងថ្លុង) សរុប ៦,៥ ម៉ែត្រគីប។ រថយន្តដឹកឈើល្មើសច្បាប់ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញអូសយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ក្នុងឃុំព្រះដាក់ ដើម្បីស្វែងរកឱ្យម្ចាស់មកបង់ផាកពិន័យទៅតាមផ្លូវច្បាប់។
ថយន្តដឹកឈើខាងលើ គឺដឹកចេញពីខេត្តព្រះវិហារ ហើយក៏បានទំនាក់ទំនងបង់លុយឱ្យសមត្ថកិច្ចតាមដងផ្លូវទាំងអស់រួចរាល់ ប៉ុន្តែការចាប់រថយន្តដឹកឈើខាងលើនោះ គឺផ្ដើមឡើងពីការប្តឹងរបស់ដេប៉ូច្រកចេញចូលតែមួយ នៃខេត្តសៀមរាប គឺ ឈ្មួញដុះស្លែ ឈ្មោះ ចាន់ណា ទើបឈានដល់ចុះបង្ក្រាបភ្លាមៗផងដែរ។

ដោយឡែកក្រុមអ្នកតាមដានបទល្មើសព្រៃឈើ ក៏បានដឹងដែរថា មន្ត្រីម្នាក់បានឱ្យកូនរបស់ខ្លួនដឹកឈើប្រណីត (ធ្នង់) តាមរថយន្តបាឡែន ចេញពីភូមិសាស្ត្រស្រុកស្វាយលើ យកមកទីរួមខេត្តសៀមរាប ជារៀងរាល់ថ្ងៃ ដើម្បីចែកចាយតាមដេប៉ូ ប៉ុន្តែគ្មានសមត្ថកិច្ច ឬមេព្រៃណា ចេញមុខបង្ក្រាបបទល្មើសព្រៃឈើនេះឡើយ៕