-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Saturday, July 23, 2022

សម្រេចប្រកាសសាលដីកាដោះលែង អតីតមេបញ្ជាការ អាវុធហត្ថក្រុងក្រចេះ លោក ទេព ហ៊ុយ ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន.....

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញៈ  នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ នេះ លោក និល ណុន ប្រធានក្រុមប្រឹក្សាជំនុំជម្រះ តុលាការកំពួល និងលោក ឈួន ចាន់ថា អគ្គព្រះរាជអាជ្ញារង បានសម្រេចប្រកាសសាលដីកាដោះលែង អតីតមេបញ្ជាការ អាវុធហត្ថក្រុងក្រចេះ លោក ទេព ហ៊ុយ ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន បើមិនមានជាប់បទល្មើសអ្វីផ្សេងទៀត ។
តុលាការ ក៏បានដាក់កាតព្វកិច្ច មួយចំនួន មានៈ ១. មិនឲ្យចេញក្រៅប្រទេស, ២. ប្រគល់លិខិតឆ្លងដែន ឲ្យសាលាដំបូងខេត្តក្រចេះ និង ៣.ត្រូវបង្ហាញមុខនៅប៉ុស្តិ៍រដ្ឋបាល សង្កាត់ក្រចេះ ក្រុងក្រចេះ មួយខែម្តង គិតចាប់ពីខែសីហា តទៅ។

ជនជាប់ចោទឈ្មោះ ទេព ហ៊ុយ ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ អតីតមេបញ្ជាការ កងរាជអាវុធហត្ថ ក្រុងក្រចេះ ជាប់ចោទពីបទ « ទារុណកម្ម និងអំពើហិង្សាឃោរឃៅ មានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ , បទហិង្សាដោយចេតនាមានស្ថានទម្ងន់ ទោស ទាក់ទងនឹងជនរងគ្រោះ និងបទគម្រាមកំហែងថានឹងសម្លាប់ » ប្រព្រឹត្តនៅហាង លាងហ៊ុយ លក់រថយន្ត ម៉ូតូ និងលក់ទូរស័ព្ទដៃទំនើប ចំណុចផ្លូវកណ្តាល ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ កាលពីថ្ងៃទី២៧-២៨ ខែតុលា ឆ្នាំ២០២១ តាមមាត្រា២១១ – ២១៩ និងមាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា សាលាដំបូងខេត្តក្រចេះ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ បានសម្រេចឃុំខ្លួន បណ្ដោះអាសន្ន អតីតមេបញ្ជាការ កងរាជអាវុធហត្ថក្រុងក្រចេះ ករណីហិង្សាលើក្មេងស្រី ពីរនាក់ ដែលជាអ្នកបម្រើក្នុងផ្ទះរបស់ខ្លួន ធ្វើឱ្យឆ្កែរបស់ខ្លួនងាប់ ៕