-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Tuesday, July 19, 2022

កងរាជអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀនខុសច្បាប់.,..

ចំនួនអ្នកទស្សនា: Views


ខេត្តតាកែវ ៖ កម្លាំង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ បង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ក្នុងស្រុកគិរីវង់ ឃាត់ខ្លួនមនុស្ស ០៣នាក់ និងដកហូតបានវត្ថុតាងមួយចំនួន។
យោងតាមការបញ្ជាក់របស់ លោកអនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យ ប្រឆាំងគ្រឿងញៀន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា ក្រោមការសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ  កាលពីថ្ងៃទី១៨ ខែ កក្កដា ឆ្នាំ២០២២ បានចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅរោងស័ង្គសីចំណុចភូមិព្រៃធំ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ជាក់ស្តែងបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់៖ ឈ្មោះ អន ដា  ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ ដកហូតវត្ថុតាងរួមមាន៖

១/ក្រាមពណ៌សថ្លា ០៤កញ្ចប់ទម្ងន់៖ ២,៣៣ក្រាម(ថ្លឹងទាំងសំបក់ថង់), ២/ទូរស័ព្ទចំនួន០១គ្រឿង(អិនចុចពិល)។ ក្រោយពីធ្វើការស្តាប់ចម្លើយជនសង្ស័យខាងលើបាសារភាពថាថ្នាំញៀនដែលសមត្ថកិច្ចដកហូតគឺខ្លួនបានទទួលទិញពីឈ្មោះ អាជីង ប្រើប្រាស់លេខទូរស័ព្ទ ០៩០៦៦៩០១៩ រស់នៅភូមិជ្រោយឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ និងបង្រ្កាបជាក់ស្តែងនៅថ្ងៃទី១៨ ខែកក្ដដា បានឃាត់ខ្លួន ឈ្មោះ ភឹន ចាន់ជីង ហៅជីង និងដកហូតម្សៅក្រាមសថ្លាចំនួន ០៤កញ្ចប់ទម្ងន់=១០,៨០ក្រាម (ថ្លឹងទាំងសំបក់ថង់), ទូរស័ព្ទ០១គ្រឿង(អូប៉ូ) ក្រោយពីស្ដាប់ចម្លើយឈ្មោះ ជីង បានសារភាពថ្នាំញៀនដែលសមត្ថកិច្ចដកហូតគឺខ្លួនទិញពី ឈ្មោះ ងឹក រស់នៅភូមិឃុំជាមួយគ្នា ទើបកម្លាំងយើងបន្តទៅឃាត់ខ្លួន ឈ្មោះ អូន សំអុល ហៅងឺក ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ និងដកហូតទូរស័ព្ទ០១គ្រឿង(អូប៉ូ)។


បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ខ្លួន និងរក្សាទុកបណ្តោះអាសន្ន នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ កំពុងកសាងសំណុំរឿងតាមនីតិវិធី៕