-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Tuesday, July 12, 2022

ឆមាសទី១ ឆ្នាំ២០២២ ខេត្តសៀមរាបទទួលបានអ្នកទេសចរមកកម្សាន្តជិតមួយលាននាក់ កើនឡើង៨៥%

ចំនួនអ្នកទស្សនា: Views

 ឆមាសទី១ ឆ្នាំ២០២២ ខេត្តសៀមរាបទទួលបានអ្នកទេសចរមកកម្សាន្តជិតមួយលាននាក់ កើនឡើង៨៥%


នៅក្នុងរយ:ពេល៦ខែដើមឆ្នាំ២០២២នេះ ខេត្តសៀមរាប ទទួលបានអ្នកទេសចរមកកម្សាន្តប្រមាណជិតមួយលាននាក់ ដែលចំនួននេះ មានការកើនឡើងចំនួន៨៥ភាគរយ ប្រើប្រៀបធៀបនឹងរយ:ពេលដូចគ្នាក្នុងឆ្នាំ២០២១។

យោងតាមរបាយការណ៍ប្រចាំឆមាសទី១ របស់រដ្ឋបាលខេត្តសៀមរាប ដែលត្រូវបានផ្សព្វផ្សាយនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៨ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អណត្តិទី៣ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ បានបង្ហាញថា ក្នុងឆមាសទី១ មានអ្នកទេសចរចំនួនប្រមាណជា ៩១០,០០០នាក់ បានមកលេងកម្សាន្តនៅខេត្តសៀមរាប ក្នុងនោះអ្នកទេសចរជាតិ មានចំនួនប្រមាណ ៨៥៥,០០០នាក់ និងអ្នកទេសចរអន្តរជាតិ ចំនួន៥៥,០៨៧នាក់។

ជាមួយគ្នានេះដែរ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ក៏បានឲ្យដឹងផងដែរថាក្នុងរយ:ពេល ៦ខែនេះ អ្នកទេសចរអន្តរជាតិដែលចូលមកកម្សាន្តក្នុងខេត្តនេះ ច្រើនជាងគេ គឺជនជាតិចិន ដែលមានចំនួនប្រមាណ ៩ពាន់នាក់ ខណ:អ្នកទេសចរជនជាតិបារាំងឈរនៅលំដាប់លេង២ មានចំនួនជាង ៧ពាន់នាក។ ជាមួយគ្នានេះដែរ ព្រលានយន្តហោះអន្តរជាតិសៀមរាប ក៏ទទូលបានជើងហោះហើរចំនួន ៣៨៧ជើង និងមានអ្នកដំណើរ ៣៣,៣៨៤នាក់ផងដែរ៕ អត្ថបទ និងរូបភាព: លោកជា ស្រស់ កែសម្រួលដោយ DARA