-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Monday, July 11, 2022

អគ្គនាយករងគយនិងរដ្ឋាករ ណែនាំឲ្យមន្រ្តីគយខេត្តតាកែវ ធ្វើការពង្រឹងការទប់ស្កាត់អំពើរត់គេចពន្ធ

ចំនួនអ្នកទស្សនា: Views




តាកែវ៖ ថ្លែងនៅក្នុងឱកាសអញ្ជើញប្រកាសតែងតាំង ប្រធានសាខាគយ និងរដ្ឋាកករខេត្តតាកែវ នៅរសៀលថ្ងៃ ច័ន្ទ ទី ១១ ខែ កក្ដដា ឆ្នាំ ២០២២នេះ ឯកឧត្តម សែ សុឃន អគ្គនាយករងគយ និងរដ្ឋាករកម្ពុជា បានធ្វើការណែនាំដល់មន្រ្តីសាខាគយក្នុងខេត្តតាកែវទាំងអស់ ត្រូវធ្វើយ៉ាងទប់ស្កាត់អំពើរត់គេចពន្ធជាពិសេសទំនិញគេចពន្ធនៅតាមព្រំដែន ដើម្បីធ្វើយ៉ាងណាគៀងគចំណូលអោយបានទៅតាមផែនការដែលបានដាក់ចេញ។

ឯកឧត្តមអគ្គនាយករងគយ និងរដ្ឋាករ បានមានប្រសាសន៍បន្តថា មន្រ្តីគយទាំងអស់ត្រូវតែអនុវត្តន៍អោយមានប្រសិទ្ធភាពនូវការណែនាំរបស់អគ្គនាយកគយនិងរដ្ឋាករដែលបានដាក់ចេញ ដោយក្នុងនោះត្រូវគៀងគរចំណូលសម្រេចអោយបានទៅតាមផែនការនិងត្រូវបង្រ្កាបអោយបានរាល់ទំនិញគេចពន្ធគ្រប់ប្រភេទ ហើយដើម្បីអនុវត្តន៍កិច្ចការនេះអោយបានល្អ គម្បីមន្រ្តីគយត្រូវធ្វើកិច្ចសហការជាមួយអាជ្ញាធពាក់ព័ន្ធជាពិសេសសមត្ថកិច្ចនិងស្ថាប័នតុលាការដើម្បីចូលរួមអនុវត្តន៍ច្បាប់ និងបង្រ្កាបទប់ស្កាត់អោយមានប្រសិទ្ធភាពចំពោះអំពើរត់ពន្ធ។

ឯកឧត្តម សែ សុឃន ក៍បានណែនាំអោយមន្រ្តីគយត្រូវអនុវត្តន៍អភិក្រមរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញគឺងូតទឹក ដុះក្អែល ព្យាបាលនិងវះកាត់និងបទបញ្ជាការផ្ទៃក្នុងរបស់អគ្គនាយកគយនិងរដ្ឋាករដែលបានដាក់ចេញនិងត្រូវប្រឹងប្រែងបំពេញភារកិច្ចនិងត្រូវសហការធ្វើការរួមគ្នាអោយបានល្អប្រសើរ ដែលវានិងនាំអោយការគៀងគរចំណូលពន្ធបានទៅតាមផែនការដែលបានដាក់ចេញ។

នៅក្នុងឱកាសនោះដែលឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៍បានមានប្រសាសន៍ណែនាំដល់មន្រ្តីគយត្រូវធ្វើយ៉ាងណាខិតខំប្រមូលចំណូលពន្ធគយ អោយបានទៅតាមផែនការ ខណៈពេលដែលស្ថានភាពការចរាចរណ៍ទំនិញ តាមច្រកទ្វាព្រំដែនមានសភាពល្អប្រសើរឡើងវិញ បន្ទាប់ពីរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះការប្រមូលពន្ធគយ មានការធ្លាក់ចុះដោយសារស្ថានភាពការឆ្លងរីករាលដាល ជំងឺកូវីដ១៩៕ ប្រភព៖ មន្ទីរព័ត៌មានខេត្តតាកែវ